• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សិក្ខាសាលានិងការពិភាក្សាតាមប្រធានបទនៅក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ២០១៩


ទិដ្ឋភាពនៃសិក្ខាសាលាមួយក្នុងក្របខ័ណ្ឌវេទិកា សេដ្ឋកិច្ចឯកជនវៀតណាម ២០១៩
 

 វេទិកាសេដ្ឋកិច្ចឯកជនវៀតណាម ឆ្នាំ ២០១៩ ដោយរដ្ឋាភិបាល​វៀតណាម​និង​គណកម្ម​ការ​សេដ្ឋកិច្ច​មជ្ឈិម​រៀប​ចំ​ឡើង នាព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ ក៏បាន​ប្រព្រឹត្ត​ទៅ សិក្ខាសាលា និងការពិភាក្សាក្រោមប្រធានបទសំខាន់ៗ ចំនួន ៦ រួមមាន៖ ទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល​ CPTPP ទុន-ហិរញ្ញវត្ថុ កសិកម្មនិងចាប់ផ្តើមអាជីវកម្ម។ 
 
នៅទី​នេះ បញ្ហាម៉ាក្រូសេដ្ឋកិច្ចត្រូវបានលើកយកមកពិភាក្សា រួមជាមួយការសន្ទនា លើគោល​នយោបាយ​សាធារណ​និងឯ​កជនរវាងតំណាងរដ្ឋាភិបាលជាមួយតំណាង​ប្លុកឯកជនផងដែរ​។
 
នៅក្នុង​សិក្ខាសាលា ស្តីពីកសិកម្ម ក្រោមប្រធានបទ “បង្កើតនិងអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នូវខ្សែ​សង្វាក់​តម្លៃ​កសិកម្ម​ រុក្ខកម្មនិងជលផលដើម្បីធ្វើសមាហរណកម្មអន្តរជាតិ” តំណាងចូលរួមបាន​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​បង្កើត​និងបទដ្ឋាន​នូវខ្សែសង្វាក់តម្លៃកសិកម្ម រុក្ខកម្មនិងជលផល។
 
ក្នុងពេល​ជាមួយគ្នានោះ នៅក្នុងសិក្ខាសាលាស្តីពី “ពង្រឹងរបៀបរបបនិង​គ្រឹះស្ថាន​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល​នៅវៀត​ណាម” ដោយបានពិភាក្សាពីបញ្ហាអភិ វឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាម ដូចជាការ​បង្កើត​គោលដៅ​ជាតិស្តីពី​ការអភិ វឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងកសាងនិងអភិវឌ្ឍទិន្នន័យបើកចំហនៅវៀតណាមជា ដើម។  លោក Bui​ Quang Ngoc អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន FPT បានចាត់ទុកថា៖ “សកម្មភាពឌីជីថល​ជាកត្តាសំខាន់ណាស់។ ហេតុដូច្នេះ ត្រូវមានយន្តការ​គោល​នយោបាយ​និង​មាន​ការ​ទទួល​ខុស​ត្រូវ​អំពីថវិការនិងច្បាប់។ សេដ្ឋកិច្ចឌីជីថលនិងអូសទាញនូវការចាប់បង្ខំអំពីច្បាប់ជាច្រើន ពីទំនាក់​ទំនង​អេឡិច​ត្រូ ​និក កិច្ចសន្យាអេឡិចត្រូនិក និងវិក័​យប័ត្រអេឡិចត្រូនិក ក៏​ដូចជាទម្រង់​នៃការ​ទូទាត់​តាម​អេឡិចត្រូ​និក​ ហើយចាំបាច់​ត្រូវធ្វើសមកាល​កម្ម”។

 
 ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាសជាច្រើនផងដែរ
 

ឱកាស ​បញ្ហាប្រឈមនិងដំណោះស្រាយសម្រាប់អាជីវកម្មរបស់វៀតណាមដែលទាញ យកផល​ប្រយោជន៍​និង​ភាព​ជោគ​ជ័យនឹងត្រូវបានបញ្ជាក់នៅក្នុងសម័យប្រជុំពិសេសសម្រាប់ CPTPP។ វេទិកានេះក៏មាន​ការពិភាក្សា​អំពី​ទុន​ - ហិរញ្ញវត្ថុ ដែលជាបញ្ហាលំបាកបំផុតរបស់សហគ្រាសវៀតណាម។ សម័យ​ពិភាក្សា​នេះបាន​ទទួល​ស្គាល់​នូវមតិ​សំខាន់​ៗ ដើម្បីបើកចំហរលំហូរឥណទាន រយៈពេលមធ្យមនិងរយៈពេលវែងក៏ដូចជាជំរុញទីផ្សារមូលបត្រ និងរូបសណ្ឋាន​មូលនិធិនៅវៀតណាម។
 
ក្នុង​សម័យពិភាក្សាក្រោមប្រធានបទ “រូបសណ្ឋាន​ធ្វើអាជីវកម្ម​ថ្មីនិង​ការចាប់​ផ្តើម​អាជីវកម្ម​ប្រកប​ដោយភាព​ច្នៃប្រឌិត​នៅវៀ​តណាម៖ ចំណុចគន្លឹះនិងអនុសាសន៍” នោះ តំណាងចូលរួមបានចាត់ទុកថា ដើម្បី​អាច​ស៊ីសង្វាក់​ជាមួយ​​បដិវត្តន៍ឧស្សាហ កម្ម៤.០ វិធីឆ្លើយតបមួយរបស់វៀតណាមក្នុងចំណោមវិធីជាច្រើន នោះគឺ ជំរុញខ្លាំង​សកម្មភាពចាប់ផ្តើមអាជីវកម្មប្រកបដោយនវានុវត្តន៏ភាពនិងកាលានុវត្តន៍ភាព។ លោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិងបច្ចេក វិទ្យា នៃក្រសួង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យាបា​ន​ចាត់ទុកថា៖ “រូបសណ្ឋានធ្វើអាជីវកម្មថ្មី អាចមានលទ្ធភាពទទួលបានកំណើនឆាប់រហ័ស បង្កើតការទា​ក់​ទាញសម្រាប់វិនិយោគិន គឺត្រូវជារូបសណ្ឋាន បង្កើតឡើងផលិតផលថ្មី សេវាកម្មថ្មី ឬ​បែប​ផែន​ផ្គត់​ ផ្គង់​ផលិតផលថ្មីក្នុងខ្សែសង្វាក់តម្លៃសកល”។
 
នៅ​ក្នុង​សម័យពិភាក្សាអំពីទេសចរណ៍ បញ្ហាក្តៅគកុកជាច្រើនរបស់ផ្នែកនាប៉ុន្មានឆ្នាំកន្លងទៅ ដូចជា​គោល​នយោបាយ​​ទិដ្ឋាការ ការអភិវឌ្ឍអាកាសចរណ៍ គឺបានភាគីនានា លើកយកមក​ពិភាក្សា​ដើម្បី​ស្វែង​រកនូវ​យុទ្ធសាស្ត្រ​សម្រាប់​ទាក់ទាញភ្ញៀវទេសចរ រួមចំណែកលើកកម្ពស់ចំណាត់ថ្នាក់ទេសចរណ៍វៀតណាមដល់ឆ្នាំ ២០២១៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top