• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាស្រ្តាចារ្យដើមកំណើតវៀតណាមមានកិត្តិយសត្រូវបានព្រះមហាក្សត្រិយានី អង់គ្លេសប្រគល់គោរមងារជាវីរបុរស

ជាមួយនឹងរបៀបនិយាយដ៏មានអត្ថន័យអំពីជំងឺរាតត្បាត កូវីដ ១៩ នោះ សន្និសីទសារព័ត៌មានរបស់លោកបានទាក់ទាញអ្នកទស្សនារាប់លាននាក់។
 

សាស្ត្រាចារ្យដើមកំណើតវៀតណាម Jonathan Van-Tam (Nguyen Van Tam)  (រូបថត៖ VNA)


សាស្ត្រាចារ្យដើមកំណើតវៀតណាម Jonathan Van-Tam (Nguyen Van Tam) នាយករងផ្នែកសុខាភិបាលប្រចាំតំបន់ England ទើបតែត្រូវបានព្រះមហាក្សត្រិយានីអង់គ្លេស ប្រគល់គោរមងារជាវីរបុរសដោយបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩  នៅចក្រភពអង់គ្លេស។ សាស្ត្រាចារ្យ Van-Tam គឺជាឥស្សរជនផ្នែកសុខាភិបាលម្នាក់ក្នុងចំណោមឥស្សរជនផ្នែកសុខាភិបាលមួយចំនួនដែលត្រូវបានលើកតម្កើងក្នុងឆ្នាំថ្មី ២០២២ របស់ព្រះមហាក្សត្រិយានី Elizabeth II ។

សាស្ត្រាចារ្យ Jonathan Van-Tam គឺជាអ្នកជំនាញខាងជំងឺគ្រុនផ្តាសាយ។ លោកបានកាន់តំណែងជានាយករងផ្នែកវេជ្ជសាស្រ្ដប្រចាំតំបន់ England តាំងពីឆ្នាំ ២០១៧។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ ១៩ មក សាស្រ្តាចារ្យ Van-Tam កាន់តែមានឈ្មោះល្បីល្បាញជាមួយសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពជំងឺរាតត្បាត។ ជាមួយនឹងរបៀបនិយាយដ៏មានអត្ថន័យអំពីជំងឺរាតត្បាត កូវីដ ១៩ នោះ សន្និសីទសារព័ត៌មានរបស់លោកបានទាក់ទាញអ្នកទស្សនារាប់លាននាក់។ កាសែត The Times បានហៅលោកថាជា "វីរបុរស" ក្នុងអំឡុងពេលជំងឺរាតត្បាត។

ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅទីក្រុងឡុងដ៍ នាខែកញ្ញា ឆ្នាំ ២០២១ ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេសបានលើកតម្កើងលោកសាស្រ្តាចារ្យ Van-Tam ចំពោះការរួមចំណែក ក្នុងការផ្តល់ប្រឹក្សាគោលនយោបាយសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ជំរុញ​ខ្លាំង​ការតភ្ជាប់សេដ្ឋកិច្ច

វៀតណាម-កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិ ជំរុញ​ខ្លាំង​ការតភ្ជាប់សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានអញ្ជើញធ្វើជាសហប្រធាន កិច្ចប្រជុំលើកទី ២០ នៃគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស។

Top