• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សាស្ត្រាចារ្យឥណ្ឌា៖ "ជោគជ័យរបស់វៀតណាមគឺពឹងផ្អែកភាគច្រើនលើបក្សកុម្មុយនិស្ត"

សមិទ្ធិផលនៃនវានុវត្តន៍ កំណែទម្រង់សេដ្ឋកិច្ច ការបង្កើតសមភាពសង្គមនិងបង្កើតឱកាសសម្រាប់ប្រជាជន ក៏ដូចជាការកសាងឋានៈ និងសំឡេងរបស់វៀតណាមនៅលើ ឆាកអន្តរជាតិក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺពឹងផ្អែកភាគច្រើនលើបក្សកុម្មុយនិស្តវៀតណាម។ នេះជាការលើកឡើងរបស់សាស្ត្រាចារ្យ Faisal Ahmed អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅសាលាគ្រប់គ្រង FORE ទីក្រុង New Delhi ប្រទេសឥណ្ឌា។
សាស្ត្រាចារ្យ Faisal Ahmed សមាជិកស្រាវជ្រាវ សាលាគ្រប់គ្រង FORE ទីក្រុង New Delhi ប្រទេសឥណ្ឌា (រូបថត៖ VOV)

យោងតាមសាស្ត្រាចារ្យ Faisal Ahmed ចាប់តាំងពីបានសង្កេតដំណើរការផ្លាស់ប្តូរថ្មីនៅវៀតណាម សញ្ញាសំខាន់ដំបូងដែលលោកបានកត់សម្គាល់ នោះគឺសមភាពសង្គមក្នុងប្រទេសវៀតណាមត្រូវបានរក្សាបានយ៉ាងល្អប្រសើរ នៅពេលដែលមនុស្សគ្រប់រូបមកពីគ្រប់មជ្ឈដ្ឋានត្រូវបានផ្តល់ឱកាសសម្របខ្លួនក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សាស្ត្រាចារ្យ Faisal Ahmed បានធ្វើអត្ថាធិប្បាយថា៖ “ការធានាសមធម៌សង្គម គឺជាកត្តាសំខាន់មួយដែលបង្កើតឱ្យមានកំណើនសេដ្ឋកិច្ច។ នោះក៏ព្រោះតែនៅពេលដែលយើងធានាសមធម៌សង្គម ទើបយើងអាចប្រគល់សិទ្ធិអំពីសេដ្ឋកិច្ចសម្រាប់្រជាជន។  នេះហៅថា ប្រគល់សិទ្ធិអំពីសេដ្ឋកិច្ច។ ជោគជ័យរបស់វៀតណាមនេះ ភាគច្រើនបានមកពីការរួមចំណែករបស់បក្សកុម្មុយនិស្ត”។

អត្ថាធិប្បាយអំពីគោលដៅរបស់វៀតណាមក្នុងការនាំប្រទេសទៅកាន់យុគសម័យថ្មី និងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ លោកសាស្ត្រាចារ្យ Faisal Ahmed មានប្រសាសន៍ថា នេះគឺជាគោលដៅជាក់ស្តែង ប្រសិនបើពិចារណាពីទស្សនៈយុទ្ធសាស្ត្រ។ លោកក៏បានចាត់ទុកថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើពិពិធកម្មការនាំចេញ បង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមដោយជោគជ័យបន្តិចម្តងៗក្នុងខ្សែសង្វាក់តម្លៃ សកល។ នេះជាមូលដ្ឋានដ៏ល្អសម្រាប់វៀតណាមដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ ឆ្នាំ២០៤៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ

“បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ”

ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣៩- ៣ កុម្ភៈ ២០២៥) អ្នកជំនាញ និងអ្នកប្រាជ្ញចិនជាច្រើនបានអះអាងថា ការចាប់បដិសន្ធិបក្សកុម្មុយនិស្តវៀតណាម គឺជាព្រឹត្តិការ ណ៍របត់ដ៏សំខាន់មួយ បើគ្មានបក្សកុម្មុយនិស្តវៀតណាមទេ ក៏នឹងគ្មានប្រទេសវៀតណាមអភិវឌ្ឍន៍ដូចសព្វថ្ងៃដែរ។

Top