ថ្ងៃនេះគឺជាខួបលើកទី៩៣ ថ្ងៃបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០ ៣ កុម្ភៈ ឆ្នាំ ២០២៣)។ ក្នុងឱកាសនេះ គណៈកម្មាធិការកណ្ដាល នៃគណៈបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានផ្ញើសារលិខិតអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។
សារលិខិតអបអរសាទរទាំងអស់សុទ្ធតែបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៩៣ ឆ្នាំកន្លងកន្លងទៅ បក្សកុម្មុយនិស្តវៀតណាមបានផ្តួចផ្តើមគំនិត និងដឹកនាំបុព្វហេតុផ្លាស់ប្ដូរថ្មីប្រកបដោយភាពច្នៃប្រឌិត ហើយទទួលបានសមិទ្ធិផលដ៏ធំធេង ទូលំទូលាយ ហើយមានអត្ថន័យប្រវត្តិសាស្ត្រជាច្រើន រួមចំណែកជួយប្រទេសវៀតណាមមានស្ថិរភាពអំពីនយោបាយ ការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំ សម្រេចភារកិច្ចពីរទន្ទឹមគ្នាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ កសាងខឿនសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្ម អន្តរជាតិយ៉ាងស៊ីជម្រៅ រួមចំណែកនាំសេដ្ឋកិច្ចទទួលបានកំណើនកំណត់ត្រា នាំមុខគេក្នុងតំបន់ និងនៅលើពិភពលោក ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អដោយឥតឈប់ឈរ។
គណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវជឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong ប្រជាជនវៀតណាមនឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនថែមទៀត៕