អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
លោក តូ ឡឹម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធី។
អញ្ជើញចូលរួមផងដែរមានអតីតអគ្គលេខាបក្ស លោក Nong Duc Manh នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញជីញ ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន រួមជាមួយថ្នាក់ដឹកនាំបក្ស
និងអ្នកសារព័ត៌មានជើងចាស់ និងអ្នកសារព័ត៌មានឆ្នើមជាច្រើននៅទូទាំងប្រទេស។
អញ្ជើញថ្លែងសុន្ទរកថានៅពិធី
លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងយុគសម័យថ្មី
សារព័ត៌មានបដិវត្តន៍វៀតណាមត្រូវតែផ្លាស់ប្ដូរថ្មីជានិច្ច
ដើម្បីមានការអភិវឌ្ឍដោយសក្តិសមនឹងសម័យកាល ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសជាតិ
ដោយក្លាយជាខឿនសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ ទំនើប បម្រើ
បុព្វហេតុរបស់បក្ស រដ្ឋ និងប្រជាជនលើដំណើរកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៖
“អ្នកសារព័ត៌មានក្នុងយុគសម័យថ្មី
ត្រូវតែសិក្សារៀនសូត្រដោយឥតឈប់ឈរ ពង្រឹងជំនាញរបស់ខ្លួន
និងបញ្ចូលបច្ចេកវិទ្យាទំនើប។ អ្នកត្រូវតែក្លាយជាទង់ឈានមុខគេ បំផុសគំនិតច្នៃប្រឌិត
លើកទឹកចិត្តដល់ស្មារតីនវានុវត្តន៍ និងសេចក្ដីប្រាថ្នាលះបង់ក្នុងជួរកម្មាភិបាល
បក្ខជន និងសង្គមទាំងមូល”។
នៅចំពោះមុខរលកនៃបរិវត្តកម្មឌីជីថល
និងការប្រកួតប្រជែងដ៏ខ្លាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយពិភពលោក
លោកអគ្គលេខាបក្សបានស្នើឱ្យសារព័ត៌មានសម្របខ្លួនឱ្យបានឆាប់រហ័ស
ត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្ដូរថ្មីផ្នត់គំនិត ធ្វើជាម្ចាស់នៃបច្ចេកវិទ្យា
ទម្លុះទម្លាយក្នុងវិធីសាស្រ្តធ្វើសារព័ត៌មាន និងការបញ្ជូនព័ត៌មាន៖
“ទីភ្នាក់ងារសារព័ត៌មានស្នូលៗដូចជា
កាសែត ប្រជាជន ទស្សនាវដ្តីកុម្មុយនិស្ត ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម
និងវិបផតថលព័ត៌មានអេឡិចត្រូនិកមួយចំនួនរបស់ស្ថាប័នមជ្ឈិម
ត្រូវផ្តោតសំខាន់លើការធ្វើបរិវត្តកម្មឌីជីថល បង្កើនកិច្ចសហប្រតិបត្តិការ
និងសមាហរណកម្ម បំពេញឲ្យបានល្អនូវតួនាទីព្យាករណ៍ មុខងារតម្រង់ទិសព័ត៌មាន សក្តិសមជា
"បង្គោលភ្លើងហ្វារ" សម្រាប់ប្រព័ន្ធសារព័ត៌មានបដិវត្តន៍ជាតិ។
ផ្លាស់ប្ដូរថ្មីផ្នត់គំនិតក្នុងការដឹកនាំ និងការគ្រប់គ្រងសារព័ត៌មានកតាមទិសដៅកសាង
និងបង្កើតបរិយាកាសប្រតិបត្តិការ ដើម្បីឲ្យសារព័ត៌មាន ពង្រីកអត្តចរិតបដិវត្តន៍
និងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនឱ្យបានល្អបំផុត”។
តាងនាមថ្នាក់ដឹកនាំបក្ស
និងរដ្ឋ លោកអគ្គលេខាបក្ស បានគោរពប្រគល់គ្រឿងឥស្សរិយយស ហូជីមិញ
ជូនជួរអ្នកសារព័ត៌មាន ដោយមានការរួមចំណែកជាច្រើនក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស
និងប្រទេសជាតិ៕