• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដែលបញ្ជូនបំណងប្រាថ្នារបស់អ្នកបោះឆ្នោតទៅដល់រដ្ឋសភា


 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សំណេះសំណាលជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន

លោកស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់​ថា សារព័ត៌មានជាកាណាល់ផ្សព្វផ្សាយដើម្បីបញ្ជូនបំ​ណង​ប្រាថ្នា និង​សំណើរ​របស់អ្នក​បោះឆ្នោតទៅដ​ល់រដ្ឋសភា រួមចំណែក​កសាង​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​រដ្ឋសភាជាមួយ​អ្នក​បោះ​ឆ្នោត​។ 

នារសៀល​ថ្ងៃទី២៩ ​ខែមករា ឆ្នាំ​​២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោ​កស្រី ​Nguyen Thi Kim Ngan បានអញ្ជើញជួប​ប្រាស្រ័​យ ​ជាមួយថ្នាក់ដឹក​នាំស្ថាប័នគ្រប់គ្រងសា​រព័​ត៌មាន​ថ្នាក់​មជ្ឈឹម និង​ថ្នាក់​ដឹក​នាំ អ្នកយក​ព័ត៌មានស្ថាប័ន​សារព័ត៌មាននានាទៀតផ​ង។ លោក​ស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់​ថា សារព័ត៌​មាន​​ជាកាណាល់​ផ្សព្វផ្សាយ​ដើម្បីបញ្ជូន​បំណងប្រាថ្នា​ និងសំណើររបស់អ្នកបោះឆ្នោត​ទៅដល់រដ្ឋ​សភា រួមចំណែក​កសាង​​ទំនាក់ទំ​នងជិតស្និទ្ធ​រវាងរដ្ឋសភាជាមួយអ្នក​បោះឆ្នោត។ លោកស្រី N​guyen Thi Kim Ngan មាន​បំណង​ថា ស្ថាប័ន​សារព័ត៌មាន​ទាំងអស់បន្ត​ពង្រីក នូវការឆ្នៃប្រឌិត ផ្លាស់ប្ដូរថ្មី​នាពេលខាងមុខ។​

“ស្ថាប័ន​សារព័ត៌មានត្រូវផ្គត់ផ្គង់​នូវព័ត៌មាន ​អត្ថបទសរ​សេរស្ដីពីខ្លឹម​សារនានា​ដែលត្រូវ​បានរដ្ឋសភា​លើក​យក​មក​​ពិភាក្សានិង​អនុម័ត។ ស្ថាប័នសារព័ត៌មាន​ ត្រូវជាកាណាល់ផ្ស​ព្វផ្សាយគោលនយោបាយ​ ធ្វើឲ្យ​ប្រជាជន​​យល់​​ដឹង និងគាំទ្រគោលនយោបាយ បង្កើតឡើង​ការស្រុះចិត្តគំនិតក្នុងស​ង្គម ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគ​ជ័យ​ នូវ​គោលនយោបាយ ច្បាប់ និងសេចក្ដីសំរេចចិត្ត​របស់រដ្ឋ​សភា”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម លោក Márcio Honaiser និងសមាជិកសភាផ្សេងទៀតជាសមាជិក។

Top