• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សារទូរលេខអំណរសាទររបស់បក្សកុម្មុយនិស្តវៀតណាមផ្ញើរជូនចំពោះគណៈបក្សប្រជាជនកម្ពុជា

ក្នុងឱកាសរំលឹកខួបលើកទី៦៨ទិវាបង្កើតគណៈបក្សប្រជាជនកម្ពុជា (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ - ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ២០១៩) គណៈកម្មាធិការ មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀត​ណាម បាន​ផ្ញើរសារ​ទូរលេខ​អំណរ​សាទរ​ជូន​ចំពោះ​គណៈកម្មាធិការ​កណ្ដាលនៃគណៈបក្សប្រជាជនកម្ពុជា​។
 
សារទូរលេខ​អំណរសាទរនេះ មានសរសេរថា៖ ក្នុងអំឡុងពេល៦៨ឆ្នាំកន្លងទៅ គណៈបក្ស ប្រជាជនកម្ពុជា​បាន​ដឹក​នាំ​ប្រជាជនកម្ពុជាជំនះពុះពារលើ​ការលំបាក ការសាក ល្បង​ជាច្រើន ដើម្បីទ​ទួលបាន​ជ័យជំនះ​ដ៏ភ្លឺស្វាង​ក្នុងបុព្វ​ហេតុតស៊ូ​ដណ្ដើម ឯករាជ្យជាតិ​សង្គ្រោះប្រ​ជាជន​និង​ប្រទេស​កម្ពុជា​អោយរួច​ផុតពី​រប​ប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម រាំងស្កាត់របបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ ហើយ រស់រៀនប្រទេសជាតិឡើងវិញ អនុវត្តន៍​ប្រកបដោយជោគជ័យនូវគោលមាគ៌ាសន្តិ ភាព បង្រួបបង្រួមជាតិ រក្សារឹងមាំនូវ​តួនាទី​ស្នូល​ក្នុង​ដំណើរ​ការ​កសាង​និង អភិវឌ្ឍន៍ប្រទេសកម្ពុជាជារៀងរហូត។

បក្សកុម្មុយនិស្ត​វៀតណាម​និងប្រជាជន​វៀតណាម​សូមអប​អរសាទរ​យ៉ាង​ក្លៀវ​ក្លារ​ជូន​ចំពោះ​គណៈ​បក្ស​ប្រជាជន​កម្ពុជា​និងប្រជាជន​កម្ពុជាដែលទទួលបានសមិទ្ធផលដ៏ធំធេងនាពេលកន្លងទៅ ហើយ ជឿជាក់យ៉ាងមុតមាំថា ក្រោម​ការ​ដឹក នាំរបស់គណៈបក្សប្រជាជនកម្ពុជានោះ គឺប្រជាជនកម្ពុជានឹងបន្តរក្សារឹងមាំនូវ សន្តិភាព ស្ថិរភាព​ ទទួលបានសមិទ្ធផលថ្មីនិងធំធេងជាច្រើនថែមទៀតក្នុង បុព្វហេតុកសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ជាង​ពុំខាន​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

វៀតណាមជាប់ឆ្នោតជាអនុប្រធានគណៈកម្មាធិ​ការអន្តររដ្ឋាភិបាល​នៃអនុសញ្ញាស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ

ក្នុងនាមជាអនុប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ វៀតណាមនឹងមានលក្ខណៈអំណោយផលបន្ថែមទៀតក្នុងការសុក្រិតនិងអនុវត្តន៍រាល់គោលដៅ និងអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣។

Top