• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកស្វែងរកវិធីដោះស្រាយបញ្ហាជនចំណាកស្រុកនៅព្រំដែនជាមួយម៉ិកស៊ិក

រដ្ឋមន្ត្រីការបរទេសលោក Blinken រួមជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងទីប្រឹក្សាសន្តិសុខមាតុភូមិសេតវិមានលោកស្រី Liz Sherwood-Randall បានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកលោក Lopez Obrador ។
ជនចំណាកស្រុកមកពី Ciudad Juarez ប្រទេសម៉ិកស៊ិក។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នាថ្ងៃទី២៧ ខែធ្នូ ម៉ោងនៅសហរដ្ឋអាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិកស៊ិក ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដោះស្រាយស្ថានភាពជនចំណាកស្រុកនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសលោក Blinken រួមជាមួយនឹងរដ្ឋមន្ត្រីសន្តិសុខមាតុភូមិលោក Alejandro Mayorkas និងទីប្រឹក្សាសន្តិសុខមាតុភូមិសេតវិមានលោកស្រី Liz Sherwood-Randall បានជួបជាមួយប្រធានាធិបតីម៉ិកស៊ិកលោក Lopez Obrador ។ ជំនួបនេះបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលជនចំណាកស្រុកបានស្វែងរកវិធីឆ្លងកាត់ព្រំដែនម៉ិកស៊ិកចូលទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតកំណត់ត្រា រហូតដល់ ១ ម៉ឺននាក់។

បញ្ហាជនចំណាកស្រុកក៏ជាខ្លឹមសារពិភាក្សាដ៏សំខាន់មួយនៅក្នុងរដ្ឋសភាអាមេរិកទាក់ទងនឹងថវិកាបំពេញបន្ថែមសម្រាប់ផ្ដល់ជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល។ សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានបដិសេធមិនអនុម័តលើកញ្ចប់ជំនួយបន្ថែមដល់ប្រទេសទាំងពីរឡើយ ប្រសិនបើគ្មានវិធានការថ្មីដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុកនៅតាមព្រំដែនជាមួយម៉ិកស៊ិក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ នៅហ្វីលីពីន

- ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

Top