• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកប្រកាសបន្តធ្វើសកម្មភាព រហូតដល់ពេលណាចិនបញ្ឈប់​ទង្វើ​បង្ខិត​បង្ខំនៅសមុទ្រខាងកើត

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី ២៦ ខែសីហា បានចេញសេចក្តីថ្លែងការណ៍ ដោយសង្កត់ធ្ងន់ថា សហរដ្ឋ អាមេរិកនឹងបន្តធ្វើសកម្មភាព រហូតដល់ពេលណាចិនបានបញ្ឈប់ទង្វើបង្ខិតបង្ខំនៅសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ NBC News)


សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសលោក Pompeo បានបញ្ជាក់ថា សហរដ្ឋអាមេរិកគាំទ្រការរក្សាសមុទ្រខាងកើតប្រកបដោយសេរីភាព និងបើកចំហ។ សហរដ្ឋអាមេរិកគោរពសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ដោយមិនប្រកាន់ថាជាប្រទេសតូចឬប្រទេសមហាអំណាចឡើយ ព្រមទាំងស្វែងរកវិធីរក្សាសន្តិភាពនិងសេរីភាពនៅដែនសមុទ្រ ស្របតាមច្បាប់អន្តរជាតិ។

លោក Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមដាក់កំហិតទិដ្ឋាការលើបុគ្គលចិនដែលមានការទទួលខុសត្រូវ ឬពាក់ព័ន្ធក្នុងការសាងសង់ឬធ្វើយោធូបនីយកម្មនៅតាមទីកន្លែង ដែលមានជម្លោះនៅសមុទ្រខាងកើតឬការដែលចិនមានទង្វើបង្ខិតបង្ខំចំពោះបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ដែលបានប្រកាសអធិបតេយ្យភាព សំដៅរារាំងប្រទេសទាំងនេះ មិនឲ្យធ្វើការទាក់ទងជាមួយប្រភពធនធាននៅដែនសមុទ្រ។ បុគ្គលទាំងនេះនឹងមិនបានអនុញ្ញាតឲ្យចូលទឹកដីសហរដ្ឋអាមេរិកឡើយ ហើយក្រុមគ្រួសាររបស់ពួកគេក៏នឹងត្រូវបានសហរដ្ឋអាមេរិកដាក់កំហិតទិដ្ឋាការផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top