• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកចាប់ផ្តើមគោលនយោបាយពន្ធលើប្រទេសមួយចំនួនចាប់ពីថ្ងៃនេះតទៅ

សេតវិមានបានបញ្ជាក់នៅថ្ងៃទី ៣១ ខែមករា ថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធនាំចូល ២៥% លើប្រទេសកាណាដានិងម៉ិក ស៊ិកនិងពន្ធ ១០% លើប្រទេសចិនចាប់ពីថ្ងៃទី ១ ខែកុម្ភៈនេះតទៅ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា ផែនការដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន កំពុងដំណើរការទៅមុខ ដូចដែលបានលោកប្រធានាធិបតី Donald Trump ប្រកាសពីមុននេះ។

លោក Trump បានគំរាមយកពន្ធដើម្បីជំរុញឱ្យប្រទេសនានាសហការគ្នាក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជាការដឹកជញ្ជូនសារធាតុញៀន fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ លោក Trump ក៏បានសន្យាថា នឹងប្រើប្រាស់ពន្ធគយដើម្បីបង្កើនផលិតកម្មក្នុងស្រុកនិងបង្កើនប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលសហព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ការដាក់ពន្ធនាំចូលលើប្រទេសទាំងនេះអាចបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក និងរំខានដល់ឧស្សាហកម្មមួយចំនួន រួមទាំងថាមពល យានយន្ត ឈើ និងកសិកម្ម។

ទាំងប្រទេសកាណាដានិងម៉ិកស៊ិកបានប្រកាសថា ពួកគេត្រៀមខ្លួនដើម្បីដាក់ពន្ធសងសឹកប្រសិនបើចាំបាច់ ដែលអាចបង្កឱ្យមានជម្លោះពាណិជ្ជកម្មកាន់តែទូលំទូលាយដែលអ្នកសេដ្ឋកិច្ចនិយាយថាអាចប៉ះពាល់ដល់កំណើន និងធ្វើឱ្យអតិផរណាកើនឡើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ - ធូយៅម៉ុត - ឆនថាញ់

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ - ធូយៅម៉ុត - ឆនថាញ់

នាព្រឹកថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅខេត្ត បិញ យឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញបានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿន លឿន ទីក្រុងហូជីមិញ - ធូយៅម៉ុត - ឆនថាញ់ កំណាត់ផ្លូវដែលឆ្លងកាត់ខេត្ត បិញយឿង។

Top