• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហភាពអឺរ៉ុបពិចារណា ផ្អាកការចរចាដើម្បីស្តារឡើងវិញកិច្ចព្រមព្រៀង JCPOA

សហភាពអឺរ៉ុប (EU) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានប្រកាស បើកចំហលទ្ធភាពនៃការផ្អាកការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ - JCPOA) ដែលបានប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន (អូទ្រីស)។
  ទិដ្ឋភាពទូទៅនៃកិច្ចចរចាស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN)  

នៅក្នុងសារមួយនៅលើបណ្តាញសង្គម Twitter តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់ EU លោក Josep Borrell បានឲ្យដឹងថា ការផ្អាកការចរចា JCPOA គឺចាំបាច់ណាស់ ដោយសារតែកំពុងលេខចេញនៃកត្តាខាងក្រៅជាច្រើន។

សេចក្តីប្រកាសរបស់សហភាពអឺរ៉ុបត្រូវ បាននាំចេញនាប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានស្នើឱ្យសហរដ្ឋអាមេរិកធានាថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីពាក់ព័ន្ធនឹងយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងមិនធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងរុស្ស៊ី និងអ៊ីរ៉ង់ឡើយ។

ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ EU ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១១ ខែមីនា បានចាត់ទុកថា ការផ្អាកការចរចាជាមួយមហាអំណាចពិភពលោកស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀង JCPOA អាចបង្កើតកម្លាំងចលករដើម្បីដោះស្រាយបញ្ហាលេចធ្លោដែលនៅសេសសល់។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានសង្កត់ធ្ងន់ថា មិនមានកត្តាពីខាងក្រៅណាមួយ ដែលប៉ះពាល់ដល់ឆន្ទៈរួមរបស់ភាគីទាំងអស់ ឆ្ពោះទៅរកកិច្ចព្រមព្រៀងសមូហភាពនោះទេ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top