• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមសហការអភិវឌ្ឍសេវាកម្មទូរគមនាគមន៍ និង​ការទូទាត់​តាម​អេឡិចត្រូនិកនៅប្រទេសកម្ពុជា

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកក្កដា នៅរាជធានីភ្នំពេញ កម្ពុជា។
  ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk (រូបថត៖ Hung Vu/VNA)  

សហគ្រាសវៀតណាមចំនួនពីរដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា រួមមានក្រុមហ៊ុន Viettel Cambodia (Metfone) និងក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Angkor (Angkormilk) ទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការក្នុងការអភិវឌ្ឍសេវាកម្មទូរគមនាគមន៍ និងការទូទាត់តាមអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង Metfone និងក្រុមហ៊ុន Angkormilk បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកក្កដា នៅរាជធានីភ្នំពេញ កម្ពុជា។ ខ្លឹមសារនៃកិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់លាស់អំពីការសម្រេចចិត្តសហប្រតិបត្តិការដើម្បីកែលម្អការអភិវឌ្ឍន៍សេវាទូរគមនាគមន៍ និងសេវាកម្មទូទាត់តាមអេឡិចត្រូនិកនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អាស្រ័យហេតុនេះ Metfone និង eMoney នឹងសហការយ៉ាងទូលំទូលាយជាមួយដៃគូក្នុងការផ្តល់កម្មវិធីផ្នែកទន់លក់ទំនិញនាំចូល-នាំចេញពីឃ្លាំង បណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ការថែទាំអតិថិជន សេវាកម្មផ្ញើសារផ្សាយពាណិជ្ជកម្ម និងសេវាកម្មអ៊ីនធឺណិត ស៊ីម data សម្រាប់កាមេរ៉ាសុវត្ថិភាពនៅក្នុងម៉ាស៊ីនអេធីអឹមជាដើម។

ពិធីចុះហត្ថលេខានេះសំដៅកំណត់យុទ្ធសាស្ត្ររយៈពេលវែងនារយៈពេលខាងមុខរបស់សហគ្រាសនានា ជាពិសេសគឺសហគ្រាសធំៗរបស់វៀតណាមតាមទិសដៅសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍ នាំមកនូវតម្លៃសង្គមសម្រាប់កម្ពុជានិងសហគមន៍សហគ្រាសវៀតណាម ក៏ដូចជាលើកកម្ពស់ឋានៈរបស់សហគមន៍ធុរកិច្ចវៀតណាម និងប្រជាជនវៀតណាមនៅកម្ពុជាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh សង្កត់ធ្ងន់លើការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

បច្ចុប្បន្ននេះ ត្រូវពន្លឿន ស្ទុះផ្លោះ និងអនុវត្តការជំរុញទាំង ៥ ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងសន្និសីទអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការផ្លាស់ប្តូរឌីជីថលជាមួយរដ្ឋមន្ត្រី ប្រធានផ្នែក និងប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងចំណុះមជ្ឈឹម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា នៅទីក្រុងហាណូយ។

Top