• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសមានជំនឿជាក់លើកម្មវិធីស្ដារសេដ្ឋកិច្ចឡើងវិញ

រដ្ឋសភាបានធ្វើការពិចារណាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ សេចក្ដីសម្រេចចិត្តនេះមានអត្ថន័យដ៏សំខាន់ពិសេសក្នុងបរិបទបច្ចុប្បន្ននេះ។
 

តំណាងសមាគមន៍ធរុកិច្ចវៀតណាម  (រូបថត៖ qdnd.vn)


សម័យប្រជុំវិសាមញ្ញលើកដំបូង រដ្ឋសភាវៀតណាមនីតិកាលទី ១៥ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយទទួលបានការយកចិត្តទុកដាក់ជាពិសេសពីម្ចាស់ឆ្នោតនៅទូទាំងប្រទេស។ សហគមន៍ធរកិច្ចមានគោលបំណងថា រាល់សេចក្ដីសម្រេចិត្តដ៏សំខាន់ៗលើកនេះ នឹងបង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាស ដើម្បីទទួលបានរាល់គោលនយោបាយជួយឧបត្ថម្ភឲ្យបានឆាប់ៗ សំដៅស្ដារផលិតកម្ម និងការធ្វើអាជីវកម្មឡើងវិញ។

ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាបានធ្វើការពិចារណាអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីជួយអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ សេចក្ដីសម្រេចចិត្តនេះមានអត្ថន័យដ៏សំខាន់ពិសេសក្នុងបរិបទបច្ចុប្បន្ននេះ។ នេះគឺជាគោលនយោបាយបំពេញបន្ថែម ក្រៅពីក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ដែលត្រូវបានរដ្ឋសភាសម្រេចចិត្តក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ផែនការហិរញ្ញវត្ថុ និងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥។ លោក Nguyen Anh Tuan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុន Phuong Dong បានឲ្យដឹងថា ប្រភពទុនគឺជាបញ្ហាបន្ទាន់បំផុតសម្រាប់សហគ្រាស៖ “ទាក់ទងនឹងគោលនយោបាយសារពើពន្ធនោះ រដ្ឋសភា បានណែនាំ ដល់ រដ្ឋាភិបាលលើកលែង និងកាត់បន្ថយពន្ថ និងការចំណាយនានា ដោយជួយ សហគ្រាសកាត់បន្ថយការលំបាកឲ្យទាន់ពេលវេលា។ ខ្ញុំមានគោលបំណងថា សម័យប្រជុំនឹងជួយសម្រួលគោលនយោបាយរូបិយវត្ថុឲ្យសមស្របស្ថានការណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សហគ្រាស សំដៅទទួលបានប្រភពទុនថ្មី ហើយផ្ដោតសំខាន់លើសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម។ ខ្ញុំសង្ឈឹមថា រដ្ឋសភា និងរដ្ឋាភិបាលនឹងអនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភដល់សហគ្រាសឲ្យបានឆាប់ៗ ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top