• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯ​បរទេស គឺ​ជាផ្នែកមួយ​​ដែលមិនអាចកាត់ផ្ដាច់បាន ជាសាច់ស្រស់ឈាមស្រស់របស់ប្រជាជាតិវៀតណាម

នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងកម្មវិធី “បុណ្យតេតសហគមន៍ - និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៣” ដែលស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប និងស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុងញូវយ៉ក (អាមេរិក) បានរៀបចំឡើងនាថ្ងៃទី ១៤ ខែមករា។

"បុណ្យតេតសហគមន៍ - និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៣" ត្រូវបានរៀបចំឡើងតាមទម្រងដោយផ្ទាល់ ជាលើកដំបូងក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ (រូបថត៖ VOV-អាមេរិក)

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ដើម្បីវៀតណាមមានឋានៈដូចសព្វថ្ងៃនេះ និងដើម្បីទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍន៍យ៉ាងល្អប្រសើរនោះ មិនអាចមិននិយាយដល់ការរួមចំណែកដ៏ធំធេងរបស់បងប្អូនជនវៀតណាមនៅឯបរទេសឡើយ ក្នុងនោះមានប្រជាជននៅទីក្រុងញូវយ៉ក និងរដ្ឋជិតខាង ដោយមានការគាំទ្រនិងជួយឧបត្ថម្ភយ៉ាងកក់ក្តៅរបស់មិត្តភក្តិអាមេរិក។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលលៃទុកគោលនយោបាយងាយស្រួលបំផុត និងមនោសញ្ចេតនាល្អបំផុតចំពោះសហគមន៍ជនវៀតណាមនៅឯបរទេស។

បុណ្យតេតសហគមន៍ - និទាឃរដូវនៅស្រុកកំណើតឆ្នាំនេះ មានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជនវៀតណាមជាង ៥០០ នាក់នៅតាមបណ្តារដ្ឋ New York, New Jersey, Pennsylvania, Connecticut, Masshachusetts និងបណ្តារដ្ឋនៅភាគពាយ័ព្យសហរដ្ឋអាមេរិក; មិត្តភក្តិអាមេរិកដែលបានគាំទ្រវៀតណាមនិងផ្សាភ្ជាប់ជាមួយគណៈប្រតិភូចាប់តាំងពីថ្ងៃដំបូងនៃការបង្កើត; សិស្សនិស្សិត រួមជាមួយក្រុមគ្រួសារកម្មាភិបាលនិងបុគ្គលិកនៃទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនិងនៅទីក្រុងញូវយ៉ក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top