• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ពាធ​ក៏​ជា​កម្លាំង​ចលករ ជំរុញ​​​សេដ្ឋកិច្ច​វៀតណាម​ឈាន​ចូល​យុគ្គសម័យ​​ថ្មី

សម្ពាធក៏ជាកម្លាំងចលករជំរុញសេដ្ឋកិច្ចវៀតណាមឈានចូលយុគសម័យថ្មី នេះជាសារសង្កត់ធ្ងន់ដោយអ្នកជំនាញក្នុងសិក្ខាសាលា៖ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ - ការច្នៃប្រឌិត នវានុវត្តន៍និងសមាហរណកម្មក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម (CIEM) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី១៤ ខែមករា នៅទីក្រុងហាណូយ។
នាយិការ CIEM លោកស្រី Tran Thi Hong Minh ថ្លែងក្នុងសិក្ខាសាលា។ រូបថត Trung Hieu/VOV1

របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ និងយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ របស់ CIEM បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមមានមូលដ្ឋានគ្រឹះវិជ្ជមានសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ក្នុងឆ្នាំ ២០២៤ កំណើន GDP របស់វៀតណាមត្រូវបានប៉ាន់ប្រមាណចំនួន ៧,០៩% ។ របាយការណ៍នេះបានកត់សម្គាល់ពីបញ្ហាប្រឈមចំនួនបួន សម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៥។ ទីមួយ កំណើនសេដ្ឋកិច្ចសកលអាចនឹងងើបឡើងវិញយឺតយ៉ាវ ឬសូម្បីតែធ្លាក់ចុះនៅឆ្នាំ ២០២៥។ ទីពីរ វៀតណាមត្រូវអនុវត្តឱ្យបានឆាប់ៗនូវវិធីសាស្រ្តអភិក្រមដែលស្របនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាថ្មីៗ។ ទី៣ ចាំបាច់ត្រូវបញ្ជាក់ឱ្យបានទាន់ពេលវេលានូវលក្ខណៈវិនិច្ឆ័យគុណភាពគម្រោង ស្របតាមទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីបន្តទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស(FDI)ប្រកបដោយគុណភាពនិងប្រសិទ្ធភាព។ ទីបួន គឺសម្រេចបាននូវកំណើនខ្ពស់ មិនដើរទន្ទឹមជាមួយសម្ពាធអតិផរណាខ្ពស់។ បណ្ឌិត Tran Thi Hong Minh នាយិការវិទ្យាស្ថានស្រាវជ្រាវការគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានធ្វើអធិប្បាយថា៖ “យើងបានកំណត់យ៉ាងច្បាស់នូវការលំបាកនិងបញ្ហាប្រឈមជាច្រើន ដូចជាហានិភ័យនៃអន្ទាក់ចំណូលមធ្យម កត្តាដែលបង្កើតកម្លាំងចលករថ្មីសម្រាប់ការផ្លាស់ប្តូរថ្មីគំរូកំណើននិងការកែលម្អសមត្ថភាពប្រកួតប្រជែង។ ជាមួយនឹងផ្នត់គំនិតនេះ រាល់ការលំបាកនិងបញ្ហាប្រឈមអាចក្លាយជា "សម្ពាធវិជ្ជមាន" សម្រាប់វៀតណាម ប្តេជ្ញាអនុវត្តកំណែទម្រង់សេដ្ឋកិច្ចជាមូលដ្ឋាន ដោយផ្តោតលើការផ្លាស់ប្តូរថ្មី នវានុវត្តន៍និងធ្វើសមាហរណកម្ម ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៥ និងទសវត្សរ៍ខាងមុខ”។

របាយការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៤ យថាទស្សន៍សម្រាប់ឆ្នាំ ២០២៥ ផ្តល់អនុសាសន៍ថា វៀតណាមត្រូវចាប់យកឱ្យបានល្អ នូវការជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅរកការបង្កើនផ្នែកនិងផលិតផលជាមួយនឹងតម្លៃបន្ថែមខ្ពស់និងបច្ចេកវិទ្យាខ្ពស់ជាងមុន។ បន្តទាក់ទាញការវិនិយោគពីបរទេសដើម្បីពង្រីកទំហំកំណើនសេដ្ឋកិច្ចតាមរយៈការផ្ទេរបច្ចេកវិទ្យា; លើកកំពស់ផលិតភាពតាមរយៈការកំណែទម្រង់ស្ថាប័ន រួមទាំងកំណែទម្រង់ក្បាលម៉ាស៊ីន និងកំណែទម្រង់បែបបទរដ្ឋបាលផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម៖ គោលជំហរច្របាច់បញ្ចូលខេត្តទាំងបី Lam Dong, Binh Thuan និង Dak Nong គឺជាការសម្រេចចិត្តដ៏ធំមួយ

លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា គោលជំហរប្រចាច់បញ្ចូលខេត្តទាំង បី ដើម្បីបង្កើតខេត្ត Lam Dong ថ្មី គឺជាការសម្រេចចិត្តដ៏ធំមួយ ដែលមានទាំងលក្ខណៈ យុទ្ធសាស្ត្រផង និងជៀសមិនរួចផង សំដៅលើកកំពស់ប្រសិទ្ធភាពនៃអភិបាលកិច្ច ការគ្រប់គ្រង និងរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ តាមទិសដៅបើកទូលាយ ភាពស្អិត រមួត និងនិរន្តរភាព។

Top