• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួប លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
  ទិដ្ឋភាពនៃ​ជំនួបនេះ។   

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួប សម្តែងការគួរសមនៅសណ្ឋាគារ Shehraton នារដ្ឋធានីហាណូយ ក្នុងពេលសម្តេចកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយម វៀតណាម។

លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមនាឱកាសសម្តេចដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមពីថ្ងៃទី១២ ដល់១៤ ខែកញ្ញា ឆ្នាំ ២០២២ នេះ។

លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាអំពីសកម្មភាពសំខាន់នានារបស់សមាគមក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួតថែមទៀត។

លោកស្រី ង្វៀន ធីថាញ់ (Nguyen Thi Thanh) បានស្នើសុំការគាំទ្រពីសម្តេចប្រធានរដ្ឋសភា ចំពោះគម្រោងនិងសកម្មភាពនានា ដែលជាកិច្ចសហប្រតិបត្តិការ រវាងសមាគមមិត្តភាពវៀតណាម-កម្ពុជានិងសមាគមមិត្តភាពកម្ពុជា-វៀតណាមនៅក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនទាំងសងខាងឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃនិងកោតសរសើរចំពោះសមាគម និងបានចាត់ទុកថា សមាគមជាតួអង្គដ៏មានសារៈសំខាន់ក្នុងការរួមចំណែកផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ និងប្រជាជនទាំងពីរ ឱ្យកាន់តែស្និតស្នាល រឹងមាំ និងស្ថិតស្ថិរយូរអង្វែង តាមបំណងប្រាថ្នានៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ក្នុងនាមរដ្ឋសភាសម្តេច មានមោទនភាពនិងរីករាយបំផុត ដោយសង្កេតឃើញវឌ្ឍនភាពនៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរ ហើយប្រទេសទាំងពីរមានការអភិវឌ្ឍជឿនលឿន និងទទួលបាននូវវិបុលភាពគួរជាទីមោទន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចបានអរគុណចំពោះជំនួយរបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រមាណជា ១៥ លានដុល្លា រួមមាន ចង្រ្កាន និងទឹកស្អាត របស់មិត្តវៀតណាម មកឱ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម ដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ ជំនួយនេះ នឹងជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅទីជនបទ ព្រមទាំងជួយលើកកម្ពស់បរិស្ថានស្អាត ដល់សហគមទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងនាមរដ្ឋសភា បានបង្ហាញពីជំហរក្នុងការគាំទ្រដល់សកម្មភាពទាំងឡាយរបស់សមាគមិត្តភាព ដែលនឹងរួមចំណែកដល់ការថែរក្សាសុខ សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងបានជំរុញលើកទឹកចិត្តដល់សមាគមមិត្តភាពនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសំខាន់ៗបន្ថែមទៀត៕

តាមបណ្តាញសង្គមរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top