• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥៖ តស៊ូ ប្រយុទ្ធប្រឆាំង អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព

ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្រី្តរដ្ឋាភិបាលដើម្បី បង្ហាញរបាយការណ៍ស្តីពី ការងារតស៊ូ ប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២២ អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Doan Hong Phong បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ អំពើពុករលួយបន្តត្រូវបានទប់ស្កាត់ មាននិន្នាការថយចុះ រួមចំណែកពង្រឹងទំនុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជន ចំពោះបក្ស រដ្ឋ និងរបប។
  រដ្ឋសភាបានស្តាប់របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam ស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងល្មើសច្បាប់ឆ្នាំ២០២២។ (រូបថត៖ quochoi.vn)  

បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានស្តាប់របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam ស្តីពីការងារបង្ការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនិងល្មើសច្បាប់ឆ្នាំ២០២២; របាយការណ៍ការងារឆ្នាំ២០២២របស់អគ្គរដ្ឋអាជ្ញាអមតុលាការប្រជាជនកំពូល លោក Le Minh Tri; របាយការណ៍ការងារឆ្នាំ២០២២របស់ប្រធានចៅក្រមនៃតុលាការប្រជាជន កំពូល លោក Nguyen Hoa Binh; របាយការណ៍ស្ដីពីការងារអនុវត្តសាលក្រមឆ្នាំ ២០២២របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌; របាយការណ៍ស្ដីពីការងារបង្ការ ប្រយុទ្ធប្រឆាំង អំពើពុករលួយឆ្នាំ២០២២របស់អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Doan Hong Phong។

ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្រី្តរដ្ឋាភិបាលដើម្បី បង្ហាញរបាយការណ៍ស្តីពី ការងារតស៊ូ ប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២២ អគ្គអធិការកិច្ចរដ្ឋាភិបាល លោក Doan Hong Phong បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ អំពើពុករលួយបន្តត្រូវបានទប់ស្កាត់ មាននិន្នាការថយចុះ រួមចំណែកពង្រឹងទំនុកចិត្តរបស់កម្មាភិបាល បក្ខជន និងប្រជាជន ចំពោះបក្ស រដ្ឋ និងរបប។ តាមនោះ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា អនុវត្តន៍ភារកិច្ចអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងអំពើ ពុករលួយ ភាពអសកម្ម; បង្កើនការត្រួតពិនិត្យ និងអធិការកិច្ចលើវិស័យនានាដែលមាន ហានិភ័យជាច្រើនដែលកើតមានភាពអវិជ្ជមាន អំពើពុករលួយ ហើយទទួលបានការ យកចិត្តទុកដាក់ពីសាធារណៈមតិ; ចាត់ការ និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវ ស្ថានភាពនៃការយាយី បង្កការលំបាកដល់ប្រជាជន និងអាជីវកម្មក្នុងការដោះស្រាយ ការងារ; ដឹកនាំស្ថាប័នមានសមត្ថកិច្ចដើម្បីជំរុញខ្លាំងការងារដកហូតទ្រព្យសម្បត្តិ វិញដែលត្រូវបាត់បង់និងកេងប្រវ័ញ្ចក្នុងករណីពុករលួយនានា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់ស្វីស

ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងស្ថាប័នអនុវត្តច្បាប់ស្វីស

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសហព័ន្ធស្វីសប្រចាំនៅវៀតណាម លោក Thomas Gass។

Top