• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី១៤នៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុក បង្ការនិងប្រឆាំងអំពើពុករលួយ


 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

 នាថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០១៨​ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម​ទទួលបន្ទុកការបង្ការ​ប្រឆាំង​អំពើ​ពុក​រលួយ (គណៈបញ្ជាណែនាំ) បានរៀបចំសម័យប្រជុំលើកទី១៤ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក​ Nguyen Phu Trong  ប្រធានគណៈកម្មាធិការបញ្ជាណែនាំ សំដៅត្រួតពិនិត្យនិងរវាយតំលៃ នូវលទ្ធផ​ល​ការ​ងារ​និង​ដាក់ចេញភារកិច្ចសម្រាប់ពេលវេលាខាងមុខ។
 
អគ្គលេខា​លោក Nguyen Phu Trong បានលើកឡើងថា ក្រោយរយះពេល ៥ ឆ្នាំបង្កើតមក គណៈ​កម្មាធិការ​បញ្ជា​ណែនាំ​​មានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងមានការផ្លាស់ប្តូរថ្មីជាច្រើន ទាំងខ្លឹមសារក៏ដូចជាវិធានការធ្វើ សកម្មភាព​​ដែល​ទទួលយកបានលទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ តាមនោះ កិច្ចការបង្កា​រ​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏មាន​ការបោះជំហានយ៉ាងវិជ្ជមាន ជាពិសេសគឺក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ អំពើពុក​រលួយ​ត្រូវ​បាន​ទប់​ស្កាត់ជាជំហានៗ ដែលរួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតជំនឿ​ចិត្ត​ក្នុង​ប្រជា​ជន​និង​បង្កើត​ផលវិជ្ជមានដែលរីក រាលដាលនៅក្នុងសង្គម។

ក្នុង​ប៉ុន្មាន​ខែបំណាច់​ឆ្នាំនេះគណៈកម្មាធិការ​បញ្ជាណែ​នាំគួ​រ​ផ្តោត​ការយក​ចិត្តទុក​ដាក់​លើការ​អនុវត្តន៍​ប្រកប​ដោយ​​ជោគជ័​យ​នូវឯកសារថ្មីនិងបទបញ្ជាថ្មី​របស់ប​ក្ស រដ្ឋស្ដីពីការប្រឆាំងអំពើពុករលួយ។ ក្រៅពីនេះ ផ្តោត​សំខាន់​ទៅលើការដឹកនាំការកសាង​និង​ការធ្វើឱ្យប្រសើរឡើង នូវរបៀប របបស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច-សង្គម​និង​ការប្រឆាំងអំពើពុករលួយ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top