• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំបិទសន្និបាតលើកទី៩នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ) សន្និបាតលើកទី ៩ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី ១៣ បានប្រារព្ធសម័យប្រជុំបិទ បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញជាអធិបតីនៃសម័យប្រជុំ (រូបថត៖ VOV)

អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបិទអង្គសន្និបាត អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា អង្គសន្និបាតមានមតិឯកភាពខ្ពស់លើមនោគមវិជ្ជាណែនាំ តម្រង់ទិសដើម្បីបំពេញគម្រោង និងកសាងសេចក្តីព្រាងឯកសារដាក់ជូនមហាសន្និបាតតំណាងទូទាំងប្រទេសលើទី ១៤ របស់បក្ស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងដំណើរការរៀបចំឯកសារត្រូវផ្អែកលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ សេចក្តីសម្រេចរបស់មជ្ឈឹម បូកសរុបរយៈពេល ៤០ឆ្នាំនៃការផ្លាស់ប្តូរថ្មី; រយៈពេល ១៥ឆ្នាំនៃការអនុវត្តបទប្បញ្ញត្តិ និងកម្មវិធីនយោបាយរបស់បក្ស (បំពេញបន្ថែម និងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១); ទន្ទឹមនឹងនោះ ត្រូវតាមដានយ៉ាងដិតដល់នូវស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ដើម្បីវាយតម្លៃលើបញ្ហាជាក់ស្តែង និងទូលំទូលាយ ជាពិសេសបញ្ហាស្មុគស្មាញ ដែលកើតឡើងថ្មី។ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីនេះ នៅតែចាំបាច់ត្រូវតែបន្តអនុវត្តនូវរបកគំហើញយុទ្ធសាស្ត្រទាំងបី រួមមាន៖ យន្តការ ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានមហាសន្និបាតលើកទី ១៣ ដាក់ចេញ ប៉ុន្តែចាំបាច់ត្រូវមានវិធីសាស្ត្រអភិក្រមប្រកបដោយភាពច្នៃប្រឌិត ខ្លាំងក្លា និងមានប្រសិទ្ធភាពជាង។

ចាំបាច់ត្រូវផ្តោតលើខ្លឹមសារសំខាន់ៗ និងជាក់ស្តែងបន្ថែមទៀត ដូចជា៖ ការកសាង និងអនុវត្តឱ្យស៊ីសង្វាក់គ្នារវាងយន្តការ និងគោលនយោបាយ ដើម្បីជំរុញការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងលើកទឹកចិត្តឱ្យមានស្មារតីហ៊ានគិត ហ៊ានធ្វើ   ហ៊ានទទួលខុសត្រូវ, ហ៊ានទម្លោះ ទម្លាយសម្រាប់ការអភិវឌ្ឍ; ជាមួយគ្នានោះ ផ្លាស់ប្តូរជាមូលដ្ឋាននិងរៀបចំកម្មាភិបាលប្រកបដោយការច្នៃប្រឌិត  និងទូលំទូលាយ ទាក់ទាញ ជំរុញ អភិវឌ្ឍន៍ និងយកចិត្តទុកដាក់លើកម្មាភិបាលដែលមានទេពកោសល្យ។ ម្យ៉ាងវិញទៀត កសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល ដើម្បីបង្កើតរបកគំហើញសម្រាប់ការអភិវឌ្ឍថ្មីៗ

ទាក់ទិននឹងការត្រៀមរៀបចំមហាសន្និបាតបក្សលើកទី ១៤ លោកអគ្គលេខាបក្សបានអះអាងថា គណៈកម្មាធិការមជ្ឈិមបានរួមវិភាគទានមតិជាក់ស្តែង និងពាក់ព័ន្ធជាច្រើនចំពោះសំណើ និងសេចក្តីព្រាងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ។ ទន្ទឹមនឹងនោះ ផ្តោតលើការពិភាក្សា វិភាគ និងបង្កើតការយល់ស្របខ្ពស់លើខ្លឹមសារដែលការិយាល័យនយោបាយស្នើសុំយោបល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top