• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាដែលជាជនជាតិភាគតិច ដើរតួជាស្ពានតភ្ជាប់រវាងរដ្ឋសភាជាមួយម្ចាស់ឆ្នោតនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ

ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថា សមាជិកសភាជាជនជាតិភាគតិចនឹងរក្សាទំនាក់ទំនងជាប្រចាំជាមួយម្ចាស់ឆ្នោត ជាពិសេសម្ចាស់ឆ្នោតនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។
  រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូសមាជិកសភា (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី ២៥ ឧសភា នៅវិមានរដ្ឋសភា ថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសភានីតិកាលទី ១៥ ដែលជាជនជាតិភាគតិច។ អញ្ជើញចូលរួមកិច្ចប្រជុំ មានប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា  លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋ តែងតែកំណត់យ៉ាងខ្ជាប់ខ្ជួនថា មហាសាមគ្គីភាពជនជាតិទាំងមូលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជាតិ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ មាន គោលនយោបាយជាច្រើនស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ ជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ជនជាតិភាគតិចត្រូវបានកែលម្អជាបណ្តើរៗ។ ដើម្បីសម្រេចបាននូវគោលដៅនិងតម្រូវការបន្ទាន់នាបច្ចុប្បន្ននេះប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យសមាជិកសភានិយាយរួម ជាពិសេសក្រុមប្រឹក្សាជនជាតិ និងគណៈប្រតិភូដែលជាជនជាតិភាគតិចអាណត្តិទី ១៥ ត្រូវយកចិត្តទុកដាក់ និងរួមវិភាគទានជាមួយរដ្ឋសភា ដោយផ្តោតលើការឃ្លាំមើល ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអាចអនុវត្តន៍ការងារសំខាន់ៗមួយចំនួនប្រកបដោយប្រសិទ្ធភាព។

ប្រធានរដ្ឋសភាលោក Vuong Dinh Hue សង្ឃឹមថា សមាជិកសភាជាជនជាតិភាគតិចនឹងរក្សាទំនាក់ទំនងជាប្រចាំជាមួយម្ចាស់ឆ្នោត ជាពិសេសម្ចាស់ឆ្នោតនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ; ដើរតួនាទីជាស្ពានតំណាងឆន្ទៈ សេចក្តីប្រាថ្នា និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដើម្បីធ្វើការណែនាំស្របតាមគំនិត និងសេចក្តីប្រាថ្នាស្របច្បាប់របស់ជនជាតិភាគតិច ជាមួយអាជ្ញាធរមានសមត្ថកិច្ច…៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top