• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិករដ្ឋសភាឯកទេស៖ ផែនការមេទីក្រុងត្រូវតែធានាឱ្យមានភាពស៊ីសង្វាក់គ្នា

អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវច្បាមជាប់នូវគោលការណ៍ដែលបានឯកភាព នៅដើមអាណត្តិនោះ គឺ ផ្ដល់អាទិភាពខ្ពស់បំផុតដល់គុណភាពនៃគម្រោងច្បាប់។
ទិដ្ឋភាពនៃជំនួបសវនាការរវាងថ្នាក់ដឹកនាំទាំងពីរ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ទីក្រុងហាណូយ ក្រោមអធិបតីភាព ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកសន្និសីទ សមាជិករដ្ឋសភាឯកទេសលើកទី ៦ ដោយពិភាក្សាលើគម្រោង ច្បាប់ចំនួន១២ ដែលនឹងត្រូវបានដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៨ រដ្ឋសភា នីតិកាលទី១៥។

អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវច្បាមជាប់នូវគោលការណ៍ដែលបានឯកភាព នៅដើមអាណត្តិនោះ គឺ ផ្ដល់អាទិភាពខ្ពស់បំផុតដល់គុណភាពនៃគម្រោងច្បាប់៖ “ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការវាយតម្លៃផលប៉ះពាល់លើបទប្បញ្ញត្តិថ្មីដែលបានស្នើឡើង; គ្រប់គ្រងអំណាចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអវិជ្ជមាន; ការងារតាក់តែងច្បាប់ និងគោលនយោបាយត្រូវធានាថា គ្មានចន្លោះប្រហោង ហើយ ត្រូវបង្ការទប់ស្កាត់អំពើពុករលួយលើគោលនយោបាយ អំពើរួមបញ្ចូលផលប្រយោជន៍ ក្រុម ផលប្រយោជន៍ផ្នែកនិងវិស័យ”។

នាព្រឹកថ្ងៃដដែល នៅពេលទទួល ពន្យល់ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំផែនការមេទីក្រុង និងជនបទនោះ មតិមួយចំនួនក៏បានលើកឡើងដែរថា ការរៀបចំផែនការមេទីក្រុងត្រូវធានាឱ្យមានភាពស៊ីសង្វាក់គ្នាខាងផ្នែកលំហស្ថាបត្យកម្ម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសទីក្រុង និងលំហ ក្រោមដី; ការអភិវឌ្ឍប្រកបដោយសុខដុមរមនារវាងតំបន់នានាក្នុងទីក្រុង។ ទន្ទឹមនឹង នោះ បំពេញតម្រូវការលំនៅដ្ឋាន សំណង់វេជ្ជសាស្ត្រ អប់រំ វប្បធម៌ កីឡា ពាណិជ្ជកម្ម ឧទ្យាន ដើមឈើ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top