• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សភា​ជាន់ទាប​​ហ្វីលីពីន ​អនុម័តលើ​​សេចក្តី​សម្រេចចិត្ត​ ​ជំរុញ​ទំនាក់ទំនង​ជាមួយ​វៀតណាម

សេចក្តីសម្រេចចិត្តនេះ ត្រូវបានសភាជាន់ទាបហ្វីលីពីនអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនាយប់ថ្ងៃទី ២១ ខែវិច្ឆិកា មុនពេលដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នាថ្ងៃទី ២៣ ខែវិច្ឆិកា។
  កិច្ចប្រជុំនៅសភាជាន់ទាបហ្វីលីពីន។ (រូបថត៖ congress.gov.ph)  

សេចក្តីសម្រេចចិត្តបានលើកច្បាស់ថា ក្នុងចំណោមសភាជាសមាជិកទាំង១០នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ហ្វីលីពីន និងវៀតណាមបានកសាងទំនាក់ទំនងពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយរួមគ្នាឆ្ពោះទៅរកសន្តិភាព និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការរក្សាចំណងមិត្តភាពជាមួយសមាជិកអាស៊ានដទៃទៀត ជាពិសេសជាមួយវៀតណាម។ សភាជាន់ទាបហ្វីលីពីនបានសម្រេច បង្កើតក្រុមសមាជិកសភាមិត្តភាពហ្វីលីពីន-វៀតណាម ដោយបង្ហាញពីការប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។   

ការដែលសភាជាន់ទាបហ្វីលីពីនចេញសេចក្តីសម្រេចនេះ បានបង្ហាញពីការស្វាគមន៍ពិសេសចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីនរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះថ្នាក់ដឹកនាំថ្មីរបស់ហ្វីលីពីន និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន បន្ទាប់ពីប្រទេសទាំងពីរទើបតែប្រារព្ធខួបលើកទី ៤៥ នៃទំនាក់ទំនងការទូត (១៩៧៦-២០២១)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

នាំវិស័យកសិកម្មក្លាយជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនីហ្សេរីយ៉ា

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ខ្លឹមសារ និងប្រសិទ្ធភាព។

Top