• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនមានការរំពឹងទុកខ្ពស់ចំពោះគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត

ចាប់ពីថ្ងៃទី ១ ខែកក្កដា ខេត្តក្រុងចំនួន ៣៤ លើទូទាំងប្រទេសវៀតណាមបាន ដាក់ឲ្យដំណើរការជាផ្លូវការនូវក្បាលម៉ាស៊ីនរដ្ឋបាលបន្ទាប់ពីការរួមបញ្ចូលគ្នា ព្រមទាំងអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត។

ការផ្លាស់ប្ដូរថ្មីនេះបានទទួលប្រតិកម្មវិជ្ជមានជាច្រើនពីមតិសាធារណៈ ដោយបង្ហាញពីការឯកភាព និងការរំពឹងទុកខ្ពស់ របស់ប្រជាជនសម្រាប់អនាគតនៃការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពជាងមុន។
ការដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជនក្នុងថ្ងៃដំបូងដែលគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតត្រូវបានដាក់ឲ្យដំណើរការ។ រូបថត៖ VOV

ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគប្រកបដោយភាពស៊ីសង្វាក់គ្នា ប្រព័ន្ធផ្លូវ គមនាគមន៍រវាងតំបន់នានាកាន់តែងាយស្រួល ពីនោះបើកឱកាសអភិវឌ្ឍន៍ថ្មីៗ ជាច្រើនសម្រាប់តំបន់ បន្ទាប់ពីការរួមបញ្ចូលគ្នា។ នោះគឺជាការរំពឹងទុករបស់ប្រជាជន ខេត្ត Thai Nguyen (រួមបញ្ចូលគ្នារវាងខេត្ត Bac Kan និង Thai Nguyen) ក្នុងថ្ងៃដំបូង នៃការអនុវត្តគំរូអាជ្ញាធរ ២ កម្រិត។
“ប្រសិនបើខេត្តត្រូវបានរួមបញ្ចូលគ្នា ផ្លូវចរាចរណ៍ត្រូវបានពង្រឹង ហើយការធ្វើ ដំណើរមានភាពងាយស្រួល ផ្ទៃដីត្រូវបានពង្រីក ដើម្បីទាក់ទាញវិនិយោគិនមកទីនេះ ដូច្នេះ នឹងជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងកាន់តែងាយស្រួល”។
កម្មាភិបាលណែនាំប្រជាជនបំពេញនីតិវិធីផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីនៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen។ រូបថត៖ VOV

បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Lam Dong (រួមបញ្ចូលគ្នាពីខេត្តចំនួន ៣ រួមមាន៖ Binh Thuan, Dak Nong, Lam Dong) គឺជាមូលដ្ឋានដែលមានផ្ទៃដីធំជាងគេក្នុង ប្រទេស មានចំនួនប្រជាជនច្រើនជាងគេនៅតំបន់ប៉ែកខាងលិចភូមិភាគកណ្តាល និងតំបន់ Tay Nguyen។ ប្រជាជននៅមូលដ្ឋាន ជឿជាក់ថា ការរួមបញ្ចូលគ្នារបស់ខេត្ត គឺជាឱកាសមួយដើម្បីតំបន់ពង្រីកប្រៀបខ្លាំងរបស់ខ្លួន ពីនោះបង្កើតជាចំណុចរបត់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក។
“Dak Nong មានតំបន់ដែលមានសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប៉ុន្តែមិនទាន់ត្រូវបានគេធ្វើអាជីវកម្មពេញលេញនៅឡើយ។ ក្នុងពេលជាមួយគ្នានោះ Binh Thuan មានគុណសម្បត្តិទេសចរណ៍សមុទ្រ ហើយ Lam Dong គឺទេសចរណ៍ សម្រាកលំហែកាយ។ ខ្ញុំសង្ឃឹមថា ខេត្តថ្មីនឹងអភិវឌ្ឍន៍ប្រៀបខ្លាំងទាំងនេះឱ្យបានល្អ បង្កើតការងារជាច្រើន និងបង្កើនប្រាក់ចំណូលដល់មូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top