• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់ន័រវេស

បេសកកម្មអចិន្ត្រៃយ៍របស់ វៀតណាមប្រចាំទីក្រុងហ្សឺណែវ (ស្វីស) នាថ្ងៃទី ៣០ មិថុនាបានចូលរួមការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី ៨ (TPR) នៃប្រទេសន័រវេស នៅទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រចាំទីក្រុងហ្សឺណែវ។
ឯកអគ្គរដ្ឋទូត លោក Mai Phan Dung  ថ្លែងក្នុងសម័យប្រជុំ  (រូបថត៖ VNA)

ថ្លែងមតិនៅការពិនិត្យទូទៅ ឯកអគ្គរដ្ឋទូត លោក Mai Phan Dung ប្រធានបេសកកម្មវៀតណាមនៅទីក្រុងហ្សឺណែវបានវាយតម្លៃថា ពាណិជ្ជ កម្មរវាងប្រទេសទាំងពីរបន្តបង្ហាញសញ្ញាលើកទឹកចិត្ត។ កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៦៥៣ លានដុល្លារ។ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មឈានដល់ ២៥០ លានដុល្លារអាមេរិក កើនឡើងជាង ៣៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មកទល់នឹងពេលនេះ ប្រទេសន័រវេសមានគម្រោងវិនិយោគចំនួន ៦០ នៅប្រទេសវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបជាង ២០២ លានដុល្លារអាមេរិក។ វៀតណាមស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនថាមពលស្អាតន័រវេស ក្នុងការគាំទ្រការផ្លាស់ប្តូរបៃតងរបស់វៀតណាម និងការអភិវឌ្ឍន៍ថាមពលខ្យល់នៅឆ្នេរសមុទ្រ; មានបំណង់ចង់ឲ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដូចជា៖ ឧស្សាហកម្មម្ហូបអាហារ និងអ្នកប្រើប្រាស់ ជំនួយឧស្សាហកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងថាមពលកកើតឡើងវិញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top