• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសំខាន់នៅមុនកិច្ចប្រជុំកំពូល COP២៨ មិនទទួលបានលទ្ធផលនោះទេ

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ សន្និសីទរបស់គណៈកម្មាធិការអនុវត្តន៍មូលនិធិ "ការបាត់បង់និងការខូចខាត" ដោយការប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តិទៅនៅប្រទេសអេហ្ស៊ីប បានបញ្ចប់ដោយគ្មានលទ្ធផលណាមួយ ក្នុងបរិបទដែលប្រទេសនៅអឌ្ឍគោលខាងជើងនិងអឌ្ឍគោលខាងត្បូងនៅតែបែកបាក់គ្នាលើបញ្ហាមួយចំនួន។
ទាំងទឹកកកនៅ Baffin Bay, Greenland។ រូបថត៖ AFP/TTXVN

នេះត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់មួយមុនកិច្ចប្រជុំលើកទី ២៨ របស់ភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២) ។

នៅក្នុងសន្និសីទនេះ បណ្ដាគណៈប្រតិភូបានចរចាអំពីកិច្ចព្រមព្រៀងមួយ សំដៅបង្កើតមូលនិធិសម្រាប់ការជួយឧបត្ថម្ភប្រទេសងាយរងគ្រោះ ដើម្បីឆ្លើយតបនិងជំនះពុះពារលើការបាត់បង់និងការខូចខាតដោយបម្រែបម្រួលអាកាសធាតុ។ ការដែលភាគីនានាបានឯកភាពបង្កើតមូលនិធិនេះត្រូវបានចាត់ទុកជាសមិទ្ធិផលមួយនៃសន្និសីទ COP ២៧ នៅអេហ្ស៊ីបកាលពីឆ្នាំមុន ប៉ុន្តែនៅតែខ្វះផែនការអនុវត្តន៍លម្អិត។ ឆ្នាំនេះ ការពិភាក្សាជាបន្តបន្ទាប់ត្រូវបានរៀបចំឡើងដើម្បីឯកភាពលើចំណុចមូលដ្ឋាន ដូចជារចនាសម្ព័ន្ធ ភាគីទទួលផល និងភាគីរួមចំណែក - ជាបញ្ហាដែលប្រទេសអ្នកមាន យកចិត្តទុកដាក់យ៉ាងខ្លាំង។

កិច្ចប្រជុំមួយទៀតស្តីពីបញ្ហានេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនៅអេមីរ៉ាតអារ៉ាប់រួម (UAE)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top