• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសន្តិសុខក្រុង Munich៖ អង្គការសហប្រជាជាតិ អំពាវនាវឱ្យកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ

ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich (អាល្លឺម៉ង់) កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាក់ស្តែង ប៉ុន្តែសហគមន៍អន្តរជាតិមានការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិក្នុងសន្និសីទសន្តិសុខទីក្រុង Munich ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ។ រូបថត៖ EPA

ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាង "សណ្តាប់ធ្នាប់ពិភពលោកថ្មីមួយដែលដំណើរការដើម្បីមនុស្សទាំងអស់" ។ ប្រសិនបើបណ្តាប្រទេសបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រជាជនទាំងអស់នៅលើពិភពលោកអាចរស់នៅដោយសន្តិភាព។

លោក Guterres បានឲ្យដឹងថា ស្ថានភាពនៅតំបន់ហ្គាហ្សាបានបង្ហាញយ៉ាងច្បាស់អំពីភាពជាប់គាំងក្នុងទំនាក់ទំនងពិភពលោក ហើយកម្រិតនៃការស្លាប់និងរងរបួស ក៏ដូចជាការបំផ្លិចបំផ្លាញរបស់ជម្លោះនៅទីនេះពិតជាគួរឱ្យតក់ស្លុតណាស់។ ដោយសំដៅទៅលើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា "ត្រូវការសន្តិភាពប្រកបដោយនិរន្តរភាព និងយុត្តិធម៌សម្រាប់អ៊ុយក្រែន រុស្ស៊ី និងពិភពលោក”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top