• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសង្ខេបក្នុងឱកាសរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៩៥នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាព្រឹកថ្ងៃទី១៦ មិថុនា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ៥៨ វិថី Quan Su ទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិងទូរគមនាគមន៍ សមាគមន៍អ្នកកាសែតវៀតណាមនិងវិទ្យុសម្លេង វៀតណាមបានរៀបចំសន្និសីទសង្ខេបជាប្រចាំ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ “ជំងឺឆ្លងលើកនេះគឺជាសាក្ខីភាពនៃភាពចាំបាច់និងការរួមចំណែកដែលមិនអាចប្រកែកបានរបស់សារព័ត៌មានវៀតណាម"។ (រូបថត៖ VOV)


អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអបអរសាទរចំពោះបណ្ដាអ្នកកាសែត អ្នកយកព័ត៌មានក្នុងទូទាំងប្រទេស ហើយថ្លែងអំណរគុណបណ្ដាទីភ្នាក់ងារសារព័ត៌មាន អ្នកកាសែតនិងអ្នកយកព័ត៌មាននានាដែលបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការងារឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 និយាយដោយឡែកនិងព័ត៌មាននិយាយរួម។
លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា៖

“ជំងឺឆ្លងលើកនេះគឺជាសាក្ខីភាពនៃភាពចាំបាច់និងការរួមចំណែកដែលមិនអាចប្រកែកបានរបស់សារព័ត៌មានវៀតណាម។ ហេតុអ្វីយើងធ្វើបានហេតុអ្វីពិភពលោកវាយតម្លៃថាប្រជាជនជឿជាក់ទៅលើគោលជំហររបស់បក្សនិងរដ្ឋាភិបាល ប្រសិនបើគ្មានប្រព័ន្ធសារព័ត៌មានមួយនាពេលកន្លងទៅ”។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានស្នើឲ្យបណ្ដាទីភ្នាក់ងារសារព័ត៌មានត្រូវការបន្តផ្សព្វផ្សាយព័ត៌មាននិងឃោសនាអំពីព្រឹត្តិការណ៍សំខាន់ៗខាងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ហើយអនុវត្តឲ្យបានល្អនូវការងារបដិវាទសង្គមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top