• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទផ្លាស់ប្តូរបទពិសោធន៍ស្តីពីកិច្ចការសាសនារវាងវៀតណាមនិងកម្ពុជា


 លោក Vu Chien Thang ប្រធានគណៈកម្មការសាសនារដ្ឋាភិបាលវៀតណាម លោកជំទាវ Min Chandyneth អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជា (រូបថត៖ vovworld.vn)
 

នាថ្ងៃទី៧ ​ខែមករា​ ឆ្នាំ២០២០ នៅទីក្រុង Long Xuyen  ខេត្ត An Giang (វៀតណាម) គណៈកម្មាធិការសាសនា​រដ្ឋាភិបាល​វៀត​ណាម​សហការជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា បានរៀបចំសន្និសីទផ្លាស់ប្តូរ​បទពិសោធន៍​ស្តីពីកិច្ច​ការសាសនារវាងវៀតណាមនិងកម្ពុជា។

ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ ខែមករា សន្និសីទនេះគឺជា​ឱកាស​សម្រាប់​តំណាង​នៃប្រទេស​ទាំងពីរ ចែក​រំលែក​បទពិសោធន៍ និងមេរៀនជាក់ស្តែងក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនា នៃប្រទេសនីមួយៗ។ តាមរយៈនោះ​លើកកម្ពស់​ថែមទៀតនូវសមត្ថភាពគ្រប់គ្រង បង្កើនប្រសិទ្ធភាពក្នុងវិស័យសាសនា ដើម្បីរួម​ចំណែក​ដល់​ការថែរក្សាស្ថេរភាពសង្គម កសាងនិងអភិវឌ្ឍប្រទេសជាតិ​ទាំងពីរ​ឲ្យកាន់​តែរីក​ចម្រើនថែម​ទៀតពីមួយ​ថ្ងៃទៅមួយ​ថ្ងៃផងដែរ។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ​នេះ លោក V​u Chien Thang ប្រធានគណៈកម្មការ​សាសនា​រដ្ឋាភិបាលវៀតណាម បានសង្កត់ធ្ងន់ថា៖
 
« ​គណៈកម្មាធិការសាសនារដ្ឋាភិបាល នឹងខិតខំប្រឹងប្រែងយ៉ាង​សស្រាក់សស្រាំ ដើម្បីអនុវត្ត​កិច្ចព្រម​ព្រៀង​សហប្រតិ​បត្តិការ​ជាមួយក្រសួងធម្មការនិង​សាសនាកម្ពុជា ព្រមទាំ​ងលើក​កំពស់​ប្រសិទ្ធ​ភាព​នៃកិច្ច​សហប្រតិ​បត្តិកា​ររ​វាងភាគីទាំងពីរលើវិស័យសាសនា សំដៅរួមវិភាគទានក្នុងការ​ពង្រឹងនិង​ពង្រីកទំនាក់​ទំនងមិត្ត​ភាព​ជាប្រពៃណី និងកិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពី​រវៀតណាម - កម្ពុជា​ផងដែរ។»៕

 

តាម VOV5 -​ វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top