• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥

នាថ្ងៃទី ១៥ ខែតុលា នៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានធ្វើសន្និសីទកាសែតដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងទី ៤៥ ដែលបានធ្វើឡើងនៅប្រទេសឡាវ។ អគ្គលេខាធិការ កៅ គឹមហួន បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើក​ទី ៤៤ និងទី៤៥ សម្រេចបានលទ្ធផលសំខាន់ៗ ដោយអនុម័តលើឯកសារចំនួន៩១។

លទ្ធផលសំខាន់ៗមួយចំនួន រួមមានការសន្យារបស់មេដឹកនាំអាស៊ានក្នុងការពង្រឹងការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងភាពធន់នឹងអាកាសធាតុ។ មេដឹកនាំអាស៊ានក៏បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់អាស៊ានក្នុងទំនាក់ទំនងការទូតក្នុងតំបន់និងសារៈសំខាន់នៃថាមពលស្អាត ឌីជីថលភាវូបនីយកម្ម និងការចងសម្ព័ន្ធរវាងប្រជាជននិងប្រជាជន។ គំនិតផ្តួចផ្តើមជាក់លាក់រួមមានផែនការសកម្មភាពអាស៊ាន-ចិន ២០២៦-២០៣០ កម្មវិធីកិច្ចសហប្រតិបត្តិការឌីជីថលអាស៊ាន-ឥណ្ឌា និងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

អគ្គលេខាធិការអាស៊ានប្រកាសលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤-៤៥។ រូបថត៖ VNA

ដោយសំដៅលើបញ្ហាមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ានឲ្យដឹងថា មេដឹកនាំអាស៊ានបានពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតដើម្បីជំរុញការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា; សង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការអនុវត្តផែនការឯកភាព៥ចំណុច ដែលនៅតែជាឯកសារយោងសំខាន់សម្រាប់ការដោះស្រាយបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាធិកាអាស៊ានបានឲ្យដឹងថា បណ្តាមេដឹកនាំបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងភាពតានតឹងនៅសមុទ្រខាងកើត ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ដំណោះស្រាយសន្តិភាព ដោយផ្អែកលើច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam) ជួបសវនាការជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ ។

Top