• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និបាតនិស្សិតកម្ពុជានៅវៀតណាមឆ្នាំ២០១៩និងពិធីជប់លៀងអំណរសាទរ បុណ្យចូលឆ្នាំថ្មីត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ


 ទិដ្ឋភាពនៃសន្និបាត (រូបថត៖ VOV)
 

 នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៩ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធា រណៈ​រដ្ឋសង្គម​និយម​វៀត​ណាម​ បាន​សហការជាមួយសមាគមន៍និស្សិតកម្ពុជា នៅ​វៀតណាមនិងសមាគមន៍មិត្តភាពវៀ​ត ណាម​-កម្ពុជា រៀបចំ​សន្និបាត​បូកសរុប លទ្ធផលការងារឆ្នាំ​២០១៨ ទិសដៅឆ្នាំ២០១៩របស់សមាគមន៍និស្សិត​កម្ពុជា​នៅ វៀតណា​ម​ និងពិធីជប់លៀងអំណរសា​ទរបុណ្យចូល​ឆ្នាំថ្មីប្រពៃណីផងដែរ។

អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នេះមានវត្តមានរបស់លោក ប្រាក់ ងួនហុង ឯកអគ្គ រាជទូត វិសាមញ្ញា​និង​ពេញ​សមត្ថភាព​នៃព្រះរាជាណាចក្រ​ម្ពុជាប្រចាំសាធារណៈ រដ្ឋសង្គ​មវៀតណាម លោកស្រី Nguyen Ph​uong Nga អនុរដ្ឋមន្រ្តីការ​បរទេស ប្រធានសម្ព័ន្ធបណ្ដាសមាគមន៍មិត្តភាពវៀតណា​ម លោក Vu Mao ប្រធានសមា ​គមន៍​មិត្តភាព​វៀត​ណាម​-កម្ពុជា បណ្ដាតំណាងមកពីក្រសួ​ង ស្ថាប័ននានានៅ វៀតណាម ឪ​ពុកម្ដាយ​ធម៌ លោក​គ្រូអ្នក​គ្រូ រួមជាមួយនិស្សិតកម្ពុជាដែលកំពុង​ សិក្សារៀនសូត្រនៅវៀតណាមប្រមាណ៥០០នាក់​។

​ថ្លែងនៅសន្និបាត លោក Vu Mao ប្រធានសមាគមន៍មិត្តភាពវៀតណាម-កម្ពុជា​បាន​កោត​សរសើរ​លទ្ធផល​សិក្សារៀន​សូត្ររបស់និ​ស្សិតកម្ពុជានៅវៀតណាមក្នុងឆ្នាំកន្លងទៅ ​ដោយសម្រេចបានអត្រាប​ញ្ចប់ការ​សិក្សាជាង​៩៥%។ លោកបានអោយដឹងបន្ថែមទៀត​ថា ទន្ទឹមនឹងការសិក្សារៀនសូ​ត្រហាត់ពត់​លត់ ដំនោះ គឺ​និស្សិត​កម្ពុជា​ក៏ចាំបាច់ត្រូវជំរុញសកម្មភាពច​លនាយុវជននៅវៀតណាម ​អោយបាន​ខ្លាំង​ក្លាថែ​ម​ទៀត​ផង​ដែរ​។ លោក​បាន​ថ្លែងថា៖​

​“ភាគីវៀតណាមយើងខ្ញុំមានគោលបំណងថា ក្មួយៗនឹងរៀនបានចំណេះដឹង ដើម្បី ក្លាយ​ទៅជា​មនុស្ស​មាន​សមត្ថភាព​ ប៉ុន្តែ​សំខាន់ជាងទៀតគឺចង់អោយ ក្មួ​យៗក្លាយ​ទៅជា​មនុស្ស​មាន​សីលធម៌​ហើយ​ពូន​ជ្រុំ​សម្រាប់​ចំណង​មិត្ត​ភាពរវាងវៀតណាមនិងកម្ពុជា។ ខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពចលនាយុវជន ក្មួយៗ នឹងចេះ​ថែទាំ​គ្នា ​រួមគ្នាធំដឹងក្ដី ដើម្បីកសាងប្រទេសជាតិ ក៏ដូចជារួមចំណែកទៅ ក្នុ​ងការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​រវាងប្រទេសយើងទាំង​ពីរផងដែរ”។


 ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង ថ្លែងសន្ទរកថាបិទសន្និបាត (រូបថត៖ VOV)
 

ក្នុងសន្ទរកថាបិទសន្និបាត ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាមលោក ប្រាក់ ងួនហុង បាន​ថ្លែងអំណរ​គុណចំពោះ​បណ្ដាក្រ​សួង ស្ថាប័ន អង្គការនិងមូល ដ្ឋាន​អប់រំរបស់វៀតណាមដែលបានបង្កលក្ខណៈងា​យស្រួល ជួយ​ឧបត្ថម្ភ​និស្សិត កម្ពុជាក្នុងការសិ​ក្សារៀនសូត្រក៏ដូចជាក្នុងជីវភាព តា​មនោះរួមចំណែកធ្វើអោយ ស៊ី​ជំរៅថែម​ទៀតនូ​វទំនាក់ទំនងមិត្តភាពសាមគ្គីភា​ពនិងកិច្ចសហប្រតិបតិ្តកា​រដ៏ ស្អិត​រមួត​រវាង​ប្រជាជន​នៃប្រទេស​ទាំង​ពីរ​។ លោកឯកអគ្គរាជទូតបាន​ថ្លែង​ថា៖​

​“តាមរយៈសកម្មភាពរបស់ស្ថានទូត សមាគមន៍និស្សិតកម្ពុជាប្រចាំវៀត ណាមនិងស្ថាប័ន គ្រឹះស្ថាន​អប់រំនានារបស់វៀតណាមក្នុង​ឆ្នាំ២០១៧-២០១៨ទាំង ​អស់នេះ បាន​លះបង់​គ្រប់​យ៉ាង​បង្ហាត់​បង្រៀនដ​ល់និ​ស្សិត​ ​ជួយជ្រោមជ្រែង សម្រួលដោះស្រាយបញ្ហានានាដែលនិស្សិតជួបប្រទះ​ដូចជា សុខភា​ព ថវិកា ឧបត្ថម្ភ​ចូល​ឆ្នាំ ជប់​លៀង សម្ភារៈនិងមធ្យោបាយធ្វើដំណើរនៅតាម​សាកលវិទ្យាល័យនានា”។
​ 
​​បន្ទាប់ពីការបញ្ចប់សន្និបាត បណ្ដាតំណាងរួមជាមួយនិស្សិតទាំងអស់បាន ចូលរួមពិធី ជប់លៀង​អំណរ​សាទ​របុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីក្នុងបរិយាកាសដ៏កក់ក្ដៅនិងសប្បា​យរី​ករាយ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top