• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសម្គាល់របស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)

វៀតណាមបានចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ២៨ (AMM-28) នៅប្រទេសប្រ៊ុយណេ។ ក្នុងអំឡុងពេល ២៨ ឆ្នាំកន្លងមកនេះ វៀតណាមបានធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស ចូលរួមយ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន ហើយមានការរួមវិភាគទានយ៉ាងសកម្មក្នុងការរក្សាសាមគ្គីភាពក្នុងប្លុក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជារវាងអាស៊ាន និងដៃគូខាងក្រៅនានា រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍនិងជោគជ័យរបស់អាស៊ាន។ រួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍរបស់អាស៊ាន។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ (រូបថត៖ TTXVN)

បន្ទាប់ពីចូលជាសមាជិកអាស៊ាន វៀតណាមបានជំរុញអាស៊ានយ៉ាងសកម្មដើម្បីទទួលយកឡាវ មីយ៉ាន់ម៉ា និងកម្ពុជាជាសមាជិក។ វៀតណាមបានក្លាយជាស្ពានតភ្ជាប់រវាងតំបន់អាស៊ីអាគ្នេយ៍ដីគោក និងអាស៊ីអាគ្នេយ៍កោះសមុទ្រ ដូច្នេះហើយនៅឆ្នាំ ១៩៩៩ ក្ដីសុបិនអំពីមហាគ្រួសារអាស៊ានដែលមានប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ បានក្លាយជាការពិត។ វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់គោលដៅ ទិសដៅអភិវឌ្ឍន៍ និងបង្កើតសេចក្តីសម្រេចសំខាន់ៗក្នុងអាស៊ាន ដូចជាសន្ធិសញ្ញាអាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ; ចក្ខុវិស័យអាស៊ានឆ្នាំ ២០២០ និងផែនការអនុវត្តន៍ចក្ខុវិស័យ ដូចជា៖ កម្មវិធីសកម្មភាពទីក្រុងហាណូយ ផែនការសកម្មភាពទីក្រុងវៀងច័ន្ទ; សេចក្តីថ្លែងការណ៍ស្ដីពីកិច្ចស្រុះស្រួលអាស៊ាន ២; ធម្មនុញ្ញអាស៊ាន; ផែនទីបង្ហាញផ្លូវសម្រាប់កសាងសហគមន៍អាស៊ាន; ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។

អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសង្កត់ធ្ងន់លើការរួមវិភាគទានរបស់វៀតណាមថា៖ ចាប់តាំងពីក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ខ្ញុំគិតថា វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម និងមានការរួមវិភាគទានសំខាន់ៗជាច្រើនដល់អាស៊ាន។ មិនថាកាន់តួនាទីជាប្រធានអាស៊ាន បំពេញភារកិច្ចក្នុងលេខាធិការដ្ឋានអាស៊ាន ឬជាប្រទេសសម្របសម្រួលជាមួយដៃគូសន្ទនាទេ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ហើយនៅវេទិកាអន្តរជាតិនានា វៀតណាមក៏តែងតែជំរុញផលប្រយោជន៍របស់ប្រទេសអាស៊ានផងដែរ។ អាចនិយាយបានថា វៀតណាមគឺជាសមាជិកដ៏សកម្ម ម្ចាស់ការ និងមានការរួមវិភាកទានដ៏យ៉ាងធំធេងសម្រាប់អាស៊ាន

មិនត្រឹមតែចូលរួមកសាងការសម្រេចចិត្តប៉ុណ្ណោះទេ ក្នុងដំណាក់កាលអភិវឌ្ឍន៍នីមួយៗរបស់អាស៊ាន វៀតណាមជានិច្ចកាលធ្វើការយ៉ាងសកម្ម និង ម៉ឺងម៉ាត់ ដើម្បីរួមជាមួយអាស៊ាន នាំការសម្រេចចិត្តទាំងនោះចូលក្នុងការអនុវត្តជាក់ស្ដែង ដូចជាការអនុវត្តឯកសារចក្ខុវិស័យ ការនាំធម្មនុញ្ញអាស៊ានចូលក្នុងជីវភាព។ នាបច្ចុប្បន្ននេះ វៀតណាមបាននិងកំពុងរួមជាមួយសមាជិកអាស៊ានដទៃទៀត អនុវត្តន៍យ៉ាងសកម្មនូវការកសាងសហគមន៍ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការសន្យា ហើយស្នើគំនិតផ្តួចផ្តើមលើវិស័យជាច្រើន។ គួរឲ្យកត់សម្គាល់ថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងពីរដែលមានអត្រាអនុវត្តខ្ពស់បំផុតនៃវិធានការអាទិភាពក្នុងផែនការមេកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន (បន្ទាប់ពីសិង្ហបុរី)។

ខិតខំប្រឹងប្រែងលើកកំពស់ឋានៈនិងតួនាទីរបស់អាស៊ានលើឆាកអន្តរជាតិ

វៀតណាមមានការរួមចំណែកដ៏សំខាន់ជាច្រើនក្នុងការពង្រីកទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូនានា។ នាឆ្នាំ ២០១០ ក្នុងឋានៈជាប្រធានអាស៊ាន វៀតណាមបានជំរុញការពង្រីកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) សម្រាប់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកចូលរួម។ វៀតណាមក៏បានបំពេញដោយជោគជ័យនូវតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ានជាមួយចិន សហភាពអឺរ៉ុប (EU) ឥណ្ឌា និងជប៉ុនផងដែរ។ ការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ានក៏ត្រូវបានបង្ហាញតាមរយៈការទទួលរៀបចំប្រកបដោយជោគជ័យនូវសកម្មភាព និងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន តាមនោះរួមចំណែកពង្រឹងសាមគ្គីភាព ឯកភាពក្នុងអាស៊ាន ហើយលើកកំពស់កិត្យានុភាពរបស់សមាគម និងបង្កើតសញ្ញាសម្គាល់របស់ប្រទេសប្រធាន។

ក្នុងបរិបទដែលពិភពលោក និងតំបន់តែងតែរងផលប៉ះពាល់ដោយការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់សន្តិសុខ និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ វៀតណាមបានរួមចំណែកក្នុងដំណើរការកសាងគោលការណ៍ និង ច្បាប់លេងល្បែង ហើយចូលរួមជាមួយអាស៊ាន ឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងការគម្រាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងប្លុក និងជាមួយដៃគូនានារបស់អាស៊ាន។ លោក Veeramalla Anjaiah នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS) បានវាយតម្លៃថា៖

វៀតណាមកំពុងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាប្រទេសជាសមាជិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ទន្ទឹមនឹងនោះជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ វៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ឆ្នាំ២០១៩ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតឆ្នាំ ២០០២។ បច្ចុប្បន្ននេះ វៀតណាមរួមជាមួយប្រទេសអាស៊ានកំពុងចរចាជាមួយចិនដើម្បីបង្កើតក្រមប្រតិបត្តិ (COC) នៅសមុទ្រខាងកើត។ វៀតណាមសាមគ្គីជាមួយអាស៊ាននៅក្នុងគ្រប់ឱកាស រួមចំណែកដល់ជោគជ័យនៃប្លុក ហើយកំពុងខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពនៃតំបន់ទាំងមូលផងដែរ

ដោយមានបាវចនា ម្ចាស់ការ សកម្ម ទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នឹងគោលការណ៍របស់អាស៊ាន វៀតណាមបានចូលរួមជាមួយបណ្តាប្រទេសជាសមាជិក ខិតខំប្រឹងប្រែងនាំនាវាអាស៊ានជំនះពុះពារលើខ្យល់ព្យុះ ឆ្លើយតបដោយម្ចាស់ការនិងសម្របខ្លួនទៅនឹងបរិបទថ្មី រក្សាយ៉ាងរឹងមាំនូវសន្ទុះសហប្រតិបត្តិការនិងការតភ្ជាប់តំបន់ បញ្ជាក់ពីមជ្ឈភាព និងលើកកំពស់ឋានៈរបស់អាស៊ានលើឆាកអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

ទំនាក់ទំនងវៀតណាម-អៀរឡង់ឡើងកម្រិតថ្មីមួយ

នាយប់ថ្ងៃទី ៣ ខែតុលា ម៉ោងក្នុងស្រុក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីអាកាសយានដ្ឋាន Dublin រដ្ឋធានី Dublin បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអៀរឡង់។

Top