• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សក្តានុពលសហប្រតិបត្តិការដ៏ធំធេងស្ដីពីវិស័យវាយនភ័ណ្ឌ និងសំភារៈបរិក្ខារពេទ្យរវាងវៀតណាម និងឥណ្ឌា


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា)
 

ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែកិច្ចសហប្រតិបត្តិការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និងឥណ្ឌាជាមួយទំនិញវាយនភ័ណ្ឌសម្លៀកបំពាក់ និងឧបករណ៍ បរិក្ខារពេទ្យនៅតែមាន សញ្ញាវិជ្ជមាន។ 
 
ភាគីទាំងពីរត្រូវឆ្លៀតយកឱកាសនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាកសាងខ្សែសង្វាក់ផ្គត់ផ្គង់ដោយទ្រង់ទ្រាយធំគួរឲ្យជឿទុកចិត្ត។ នេះគឺជាខ្លឹមសារនៃសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ ស្ដីពី “ការជំរុញទំនាក់ទំនង រវាងសហគ្រាសវៀតណាម - ឥណ្ឌាលើវិស័យ វាយនភ័ណ្ឌនិងសុខាភិបាល” ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១០ ខែកញ្ញា។ សិក្ខាសាលានេះ ទាក់ទាញបានការចូលរួមរបស់តំណាងសហគ្រាស និងសម្ព័ន្ធសមាគមន៍ចំនួន ២៥០ នាក់លើវិស័យវាយនភ័ណ្ឌ សំភារៈ បរិក្ខាពេទ្យ និងឱសថ។ អញ្ជើញថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌាលោក Pham Sanh Chau បានឲ្យដឹងថា៖  “ជាមួយនឹងការអភិវឌ្ឍនៃវិស័យឧស្សាហកម្មកប្បាសនិងសរសៃអំបោះ ដែលអាចឆ្លើយតប នឹងតម្រូវការវត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌនោះ ឥណ្ឌាអាចជាប្រទេស ផ្គត់ផ្គង់កប្បាសនិងអំបោះសម្រាបវៀតណាម ហើយជួយវៀតណាមលើកកម្ពស់កម្លាំងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
 
ក្រៅពីនេះទៅទៀត  ឥណ្ឌាក៏ជាទីផ្សារគួរឲ្យទាក់ទាញសម្រាប់សហគ្រាសវាយនភ័ណ្ឌវៀតណាម ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១៤០ លានដុល្លារអាមេរិក។ លើវិស័យឱសថ និងសំភារៈ បរិក្ខាពេទ្យនោះ ឥណ្ឌាអាចផ្គត់ផ្គង់ថ្នាំ និងវត្ថុធាតុដើមឱសថដោយទ្រង់ទ្រាយធំដល់វៀតណាម។ យើងអាចក្លាយទៅជាដៃគូល្អ និងជឿទុកចិត្តរបស់គ្នាទៅវិញទៅមកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top