• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញនៅបរទេស

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ជាពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣) ប្រជាអាណិកជននៅតាមប្រទេស និងតំបន់ដែនដីជាច្រើនបានរៀបចំពិធីរំលឹកខួបជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើន។
សកម្មភាពអបអរសាទរខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញនៅបរទេស

នៅខេត្ត Attapeu ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Pakse បានសម្របសម្រួលជាមួយសមាគមជនវៀតណាមនៅខេត្តចំនួន ៤ ភាគខាងត្បូងឡាវ រៀបចំសកម្មភាពរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។ ប្រតិភូបានរៀបចំពិធីអុជធូបទាន ថ្វាយផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នាថ្ងៃដដែល នៅភូមិមិត្តភាពថៃ-វៀតណាម (ឃុំ Nong Yat ស្រុក Muang ខេត្ត Nakhon Phanom)អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលជាមួយសមាគមន៍ជនថៃដើមកំណើតវៀតណាមនៅខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។ក្នុងបរិយាកាសដ៏ឧឡារិក និងជាទីគោរពប្រតិភូបានអុធធូបទាននៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom។ ក្នុងពិធីនេះ លោក Wanchai Janporn អភិបាលខេត្ត Nakhon Phanom បានចែករំលែកថា៖ ខេត្ត Nakhon Phanom មានមោទនភាព ជាគោលដៅមួយក្នុងចំណោមគោលដៅដែលលោកប្រធានហូជីមិញបានអញ្ជើញរស់នៅ និងធ្វើសកម្មភាពនៅឡា ក្នុងដំណើរបដិវត្តន៍ស្វែងរកមាគ៌ារំដោះជាតិ នាឆ្នាំ ១៩២៨ និងឆ្នាំ ១៩២៩។

នាថ្ងៃទី១៩ ខែឧសភា នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី គណៈកម្មការកិច្ចការបរទេសទីក្រុងបានរៀបចំសន្និសីទរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top