ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញនៅបរទេស

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ជាពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣) ប្រជាអាណិកជននៅតាមប្រទេស និងតំបន់ដែនដីជាច្រើនបានរៀបចំពិធីរំលឹកខួបជាមួយសកម្មភាពដ៏មានអត្ថន័យជាច្រើន។
សកម្មភាពអបអរសាទរខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញនៅបរទេស

នៅខេត្ត Attapeu ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Pakse បានសម្របសម្រួលជាមួយសមាគមជនវៀតណាមនៅខេត្តចំនួន ៤ ភាគខាងត្បូងឡាវ រៀបចំសកម្មភាពរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។ ប្រតិភូបានរៀបចំពិធីអុជធូបទាន ថ្វាយផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

នាថ្ងៃដដែល នៅភូមិមិត្តភាពថៃ-វៀតណាម (ឃុំ Nong Yat ស្រុក Muang ខេត្ត Nakhon Phanom)អាជ្ញាធរមូលដ្ឋានបានសម្របសម្រួលជាមួយសមាគមន៍ជនថៃដើមកំណើតវៀតណាមនៅខេត្ត Nakhon Phanom រៀបចំពិធីរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៣)។ក្នុងបរិយាកាសដ៏ឧឡារិក និងជាទីគោរពប្រតិភូបានអុធធូបទាននៅមណ្ឌលអនុស្សាវរីយ៍លោកប្រធានហូជីមិញនៅខេត្ត Nakhon Phanom។ ក្នុងពិធីនេះ លោក Wanchai Janporn អភិបាលខេត្ត Nakhon Phanom បានចែករំលែកថា៖ ខេត្ត Nakhon Phanom មានមោទនភាព ជាគោលដៅមួយក្នុងចំណោមគោលដៅដែលលោកប្រធានហូជីមិញបានអញ្ជើញរស់នៅ និងធ្វើសកម្មភាពនៅឡា ក្នុងដំណើរបដិវត្តន៍ស្វែងរកមាគ៌ារំដោះជាតិ នាឆ្នាំ ១៩២៨ និងឆ្នាំ ១៩២៩។

នាថ្ងៃទី១៩ ខែឧសភា នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី គណៈកម្មការកិច្ចការបរទេសទីក្រុងបានរៀបចំសន្និសីទរំលឹកខួបលើកទី ១៣៣ ទិវាកំណើតលោកប្រធានហូជីមិញផងដែរ៕


top