• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអបអរសាទរខួបលើកទី៤៦ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

ទិដ្ឋភាពពិធីបង្ហូតទង់ជាតិ "ឯកភាពទឹកដី"។ (រូបថត៖ VNA)
 

នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស តាមសង្ខាងមាត់ទន្លេ Hien Luong – Ben Hai តាងនាមប្រទេសជាតិទាំងមូល ខេត្ត Quang Tri បានអនុវត្តន៍យ៉ាងឱឡារិកនូវពិធីបង្ហូតទង់ជាតិ “ឯកភាពទឹកដី” ក្នុងឱកាសអបអរ សាទរខួបលើកទី៤៦ទិវារំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ (ថ្ងៃទី៣០ ខែមេសា) និងអបអរសាទរខួបលើកទី៤៩ទិវារំដោះខេត្ត Quang Tri (ទី១ ឧសភា)។ ចូលរួមព្រឹត្តិការណ៍នេះ អតីតយុទ្ធជន លោក Nguyen Duy Tan បានសំណេះ សំណាលគួរឲ្យរំភើបចិត្តថា៖ “ក្រោយរយៈពេល៤៦ឆ្នាំ ខ្ញុំវិលត្រឡប់មកទីនេះដើម្បីចូលរួមពិធីបង្ហូតទង់ជាតិ។ នៅពេលទង់ជាតិត្រូវបានបង្ហូតឡើង ខ្ញុំមានអារម្មណ៍សោមនស្សរីករាយយ៉ាងក្រៃលែង នោះគឺមោទនភាពរបស់រូបខ្ញុំផ្ទាល់ក្នុងនាមជាយុទ្ធជន Hien Luong ម្នាក់ ព្រមទាំងក៏ជា មោទនភាពរបស់ប្រជាជនលើទូទាំងប្រទេសទៀតផង”។

ក្នុងឱកាសអបអរសាទរខួបទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ និងទិវា ពលកម្មអន្តរជាតិ នាយប់ថ្ងៃទី២៩ ខែមេសា នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធី សិល្បៈក្រោមប្រធានបទ “បទ ចម្រៀងវីរភាពក្នុងនិទាឃរដូវនៃមហាជ័យជំនះ” នៅវិថី ដើរថ្មើជើង Nguyen Hue។ កម្មវិធីមានការចូលរួមសម្ដែងរបស់សិល្បៈករសិល្បៈការិនី និងតារាចម្រៀងល្បីឈ្មោះជាច្រើន។

ក្នុងពេលជាមួយគ្នានោះ នៅមជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែល Thang Long – Ha Noi បានរៀបចំពិព័រណ៍ “ប្រទេសជាតិពោរពេញដោយក្ដីសប្បាយរីករាយ”។ ពិព័រណ៍ នេះបានដាក់តាំងបង្ហាញរូបថត ឯកសារជាច្រើនស្ដីពីប្រធានបទចំនួន៣៖ គ្រាប្រវត្តិ សាស្ត្រ; ហាណូយថ្ងៃទី៣០ មេសា ១៩៧៥; Sai Gon ថ្ងៃទី៣០ មេសា ១៩៧៥។ ក្រៅពី នោះ ពិព័រណ៍ក៏បានបង្ហាញឡើងវិញនូវរឿងដំណាល់ ការចងចាំគួរឲ្យរំភើបចិត្តរបស់ បណ្ដាសាក្សីប្រវត្តិសាស្ត្រទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh

ថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យ Hoa Binh អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេដែលបានអនុម័ត ពង្រីកជាអតិបរមានូវសក្ដានុពលដ៏បែកពីគេ ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង; សម្រេចបាននូវទស្សនវិស័យ ចក្ខុវិស័យ និងគោលដៅអភិវឌ្ឍន៍; បង្កើតលំហអភិវឌ្ឍន៍ថ្មី បង្កើតតម្លៃថ្មី។

Top