• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរំលឹកខួបដូនតាជាតិស្ដេច Hung បានប្រារព្ធយ៉ាងអធឹកអធម

នាព្រឹកថ្ងៃទី ១០ មេសា នៅវិមាន Kinh Thien លើកំពូលភ្នំ Nghia Linh នៅតំបន់ប្រវត្តិសាស្ត្រពិសេសជាតិ វិហារ Hung (ខេត្ត Phu Tho) បានប្រារព្ធពិធីអុជធូបគោរពវិញ្ញាណក្ខ័ន្ធដូនតាជាតិ ស្តេច Hung។
  កុលបុត្រកុលធីតាប្រមូលផ្តុំក្នុងទិវាគោរពវិញ្ញាណក្ខ័ន្ធដូនតាជាតិស្តេច Hung (រូបថត៖ phutho.gov.vn)  

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញអុជធូប ជូនផ្កានិងគ្រឿងដង្វាយដើម្បីគោរពរំលឹកដល់វិញ្ញាណក្ខ័ន្ធនិងថ្លែងអំណរគុណចំពោះគុណូបការៈ របស់បណ្តាស្តេច Hung ដែលបានកសាងប្រទេសជាតិ និងបួងសួងសុំឱ្យប្រទេសជាតិប្រកប ដោយវិបុលភាព សន្តិភាព ប្រជាជនសម្បូរធូធារ។

បន្ទាប់ពីពិធីអុជធូបនៅវិហារ Thuong ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូបានដាក់កម្រងផ្កានិងអុជធូបនៅវិមានស្តេច Hung ទី៦; ដាក់ផ្កានៅ មុខរូបចម្លាក់ក្បាច់ក្រឡោត “លោកអ៊ំហូជាមួយកម្មាភិបាលនិងយុទ្ធជននៃកងទ័ពត្រួសត្រាយ" នៅផ្លូវបំបែកនៃវិហារ Gieng។ លោកប្រធានរដ្ឋក៏បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្ទះវប្បធម៌និងសិល្បៈខេត្ត Phu Tho នៅទីលាន Hung Vuong ទីក្រុង Viet Tri។ នេះជាកន្លែងរក្សានិងអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិចំនួនពីរ គឺ ជំនឿគោរពបូជាវិញ្ញាណក្ខ័ន្ធស្តេច Hung និងចម្រៀង Xoan Phu Tho ផងដែរ។

ក្នុងក្របខ័ណ្ឌនៃសកម្មភាពរំលឹកខួបដូនតាស្ដេច Hung នាយប់ថ្ងៃទី ៩ មេសា នៅទីក្រុង Viet Tri (Phu Tho) កម្មវិធីសិល្បៈ “ប្រភពដើមដ៏ពិសិដ្ឋ - ទឹកដីដូនតាស្តេច Hung” បានប្រារព្ធឡើងយ៉ាងឱឡារិក។ បន្ទាប់ពីកម្មវិធីសិល្បៈគឺជាការបង្ហាញកាំជ្រួចដ៏ត្រចះត្រចង់ដើម្បីអបអរព្រឹត្តិការណ៍រំលឹកខួបដូនតាជាតិស្ដេច Hung ឆ្នាំ ២០២២។

ក្នុងឱកាសនេះ មូលដ្ឋាននានាទូទាំងប្រទេសក៏បានរៀបចំសកម្មភាពចូលរួមអបអរសាទរខួបដូនតាជាតិស្តេច Hung ផងដែរ។

ទន្ទឹមនឹងនោះ នៅឯបរទេស អាណិកជនវៀតណាម ក៏រៀបចំសកម្មភាពអបអរសាទរខួបដូនតាជាតិស្តេច Hung។ នៅសាធារណរដ្ឋ Cezch នាយប់ថ្ងៃទី៩ ខែមេសា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Sapa ជនវៀតណាមនៅឯបរទេសមួយចំនួនធំបានចូលរួមពិធីគោរពវិញ្ញាណក្ខ័នដូនតាជាតិស្តេច Hung ២០២២។ នេះជាលើកទី៨ហើយ ដែលពិធីគោរពវិញ្ញាណក្ខ័ន្ធដូនតាជាតិស្តេច Hung ត្រូវបានប្រារព្ធឡើងនៅសាធារណរដ្ឋ Cezch។

នៅប្រទេសម៉ាឡេស៊ី ហុងគ្រី និងប្រទេសជាច្រើនផ្សេងទៀត សហគមន៍វៀតណាមបានរៀបចំយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធស្តេច Hung តាមប្រពៃណីដើម្បីរំលឹកដល់គុណូបការៈរបស់បណ្តាស្តេច Hung និងបុព្វបុរស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន សន្និសីទប្រចាំឆ្នាំលើកទី ៤ បានប្រព្រឹត្តទៅរវាងលេខាគណៈកម្មាធិការបក្សនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន៖ Ha Giang, Lao Cai, Lai Chau និង Dien Bien ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន។

Top