• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់អនុប្រធារដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ក្នុងដំណើរទស្សកិច្ចជាផ្លូវការនៅម៉ុងហ្គោលី


អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh (TTXVN) 

បន្តដំណើរទស្សនកិច្ចជាផ្លូវការម៉ុងហ្គោលីនោះ នាល្ងាចថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៧ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានទទួលជួបសន្ទនាជាមួយគណៈនាយក និងសិស្សានុសិស្សឆ្នើមនៃសាលា វិទ្យាល័យលេខ ១៤ ដែលមានឈ្មោះលោកប្រធានហូជីមិញនៅទីក្រុង Ulan Bator។ អនុប្រធារដ្ឋវៀតណាមបានថ្លែងអំណរគុណចំពោះសាលាដែលជានិច្ចកាលយកចិត្តទុកដាក់ថែរក្សារូបសំណាករបស់លោកប្រធានហូជីមិញដែល​​បានដាក់តាំងនៅក្នុងបរិវេណសាលានេះថែរក្សានិងពង្រីកមជ្ឈមណ្ឌលវប្បធម៌ហូជីមិញ តែងតែរៀបចំឡើង​ការប្រឡង និងស្វែងយល់ស្ដីពីជិវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ។ អនុប្រធារដ្ឋលោកស្រី Dang Thi Ngoc Thinh បានប្រគល់ជូនសាលានូវសម្ភារៈឧបករណ៍អប់រំ។ នាល្ងាចថ្ងៃដដែលលោកស្រីបានទទួល​ជួប​សន្ទនា​ជាមួយលោក S. Dashtsevel ប្រធានសមាគមមិត្តភាពម៉ុងហ្គោលី - វៀតណាម។

នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ អនុប្រធារដ្ឋវៀតណាមបានចាកចេញពីម៉ុងហ្គោលីហើយអញ្ជើញទៅទីក្រុងតូក្យូប្រទេសជប៉ុនដើម្បីចូលរួមស្និសីទកំពូលស្ដីពីនារីសកលលោកលើកទី ២៧ និងបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ឧសភា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top