• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅខាង​ក្រៅកិច្ច​ប្រជុំកំ​ពូល​អាស៊ាន-ឥណ្ឌា​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  ទទួលជួបឧបការីរដ្ឋមីយ៉ាន់ម៉ាលោកស្រី
Aung San Suu Kyi (រូបថត៖ TTXVN)

នៅខាងក្រៅកិច្ចប្រជុំកំ​ពូលអាស៊ាន-ឥណ្ឌា នាថ្ងៃទី២៥​ ខែមករា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀត​ណាម​លោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយនា​យករដ្ឋមន្រ្តីសឹង្ហបុរីលោក ​Lee Hsien Loong នាយករដ្ឋមន្រ្តីថៃ​លោក ​Prayuth Chan-ocha និងឧបការីរដ្ឋមីយ៉ាន់ម៉ាលោកស្រី Aun​g San​ Suu Kyi។
 
ក្នុងជំនួបជាមួយសមភាគីសឹង្ហ​បុរីលោក Lee Hsien Loong នោះ នាយករដ្ឋមន្រ្តីទាំ​ង២រូបបាន​ឯកភាព​គ្នារៀប​ចំសកម្មភាព​មានអត្ថន័យជា​ច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍​លើក​ទី៤៥ឆ្នាំទិវាបង្កើត​ទំនាក់ទំនង​ការទូត​ក្នុង​ឆ្នាំ២០១​៨ បើកជើងហោះហើរសឹ​ង្ហបុរី - Da Lat សឹង្ហបុរី - ​Nha Trang។ ក្នុងតួនាទីជាប្រធា​នអាស៊ានឆ្នាំ២០១៨​ លោក Lee Hsie​n Loong បានឯកភាពជំរុញ​យ៉ាងសកម្មនូវ​កិច្ចចរចាអំពី​ក្រមប្រតិបត្តិសំរាប់​ភាគីនានា​នៅសមុទ្រ​ខាង​កើត (COC) ប្រកបដោយប្រសិទ្ធភាព នីត្យានុកូល​ភាព ដោយឈរ​លើមូលដ្ឋាន​គោលការណ៍​ពិគ្រោះ​យោបល់​និង​មូលមតិឯកឆន្ទរបស់អា​ស៊ាន​។
 
ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីថៃលោ​ក Prayuth Chan ocha នោះ នាយករ​ដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានស្នើ​ឲ្យភាគីទាំង​២ជំរុញការរៀបចំគណកម្ម​ការចម្រុះ​ ស្ដីពីកិច្ចសហប្រតិបតិ្តការ​ទ្វេភាគី​លើកទី៣និងកិច្ច​ប្រជុំគណៈ​រដ្ឋមន្រ្តីរួម​ក្នុង​ឆ្នាំ២០១​៨។
 
ទទួលជួបឧបការីរដ្ឋមីយ៉ាន់ម៉ាលោក​ស្រី Aung San Suu Kyi នាយករដ្ឋមន្ត្រីលោ​ក Nguyen Xuan Phuc មានបំ​ណង​ថា នឹងទទួលយ៉ាឆាប់ៗលោ​កស្រី Aung San Suu Kyi មកបំពេញទស្សនកិ​ច្ចនៅ​វៀត​ណាម ហើយ​ធ្វើសហ​ប្រធាន​សម័យ​ប្រជុំលើកទី៩គណៈកម្ម​ការចម្រុះ ស្ដីពីកិច្ចសហប្រតិបតិ្តការទ្វេភា​គី៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top