• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពដ៏សប្បាយក្នុងពិធីបុណ្យវៀតណាម-ជប៉ុនដាណាង ២០២៤

មហោស្រពវៀតណាម-ជប៉ុនដាណាង ២០២៤ បានបើកនាយប់ថ្ងៃទី ៤ ខែកក្កដា នៅឧទ្យាន Bien Dong នៃខ័ណ្ឌ Son Tra ទីក្រុងដាណាង។
ថ្នាក់​ដឹក​នាំនៃខេត្ត ដាណាងនិង​លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម និង​ប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើក​នៃមហោស្រព។ រូបថត៖ VNA

 

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីរួមចំណែកធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុននិយាយរួម និងរវាងទីក្រុងដាណាងនិងដៃគូជប៉ុននិយាយដោយឡែក។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាងបានអះអាងថា ពិធីបុណ្យវៀត ណាម-ជប៉ុន គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏សំខាន់មួយរបស់ទីក្រុងដាណាង។

“បន្តពីជោគជ័យនៃពិធីបុណ្យវៀតណាម-ជប៉ុននៅទីក្រុងដាណាង ២០២៣ ទីក្រុងដាណាង បន្តរៀបចំពិធីបុណ្យវៀតណាម-ជប៉ុនលើកទី ៩ ឆ្នាំ ២០២៤។ នេះគឺជាឆ្នាំដែលបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មី ប្រកបដោយទស្សនវិស័យ សម្រាប់ទំនាក់ទំនងវៀតណាម-ជប៉ុន បន្ទាប់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅតំបន់អាស៊ី និងពិភពលោក”។ យើងសប្បាយចិត្តណាស់ នៅពេលដែលតំបន់នានារបស់ជប៉ុនចូលរួមក្នុងមហោស្រពឆ្នាំនេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំមុនៗ”។

អញ្ជើញចូលរួមក្នុងពិធីនេះ លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម សង្ឃឹមថា មហោស្រពនេះនឹងជាឱកាសមួយដើម្បីជម្រុញចំណាប់អារម្មណ៍របស់ប្រទេសជប៉ុនក្នុងស្រទាប់យុវជនជំនាន់ក្រោយ ជួយពួកគេស្វែងយល់អំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុង ដាណាំង (Da Nang) ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍ទាំង ៥០ ដែលគប្បីទៅទស្សនានៅឆ្នាំ ២០២៧

ទីក្រុងដាណាំង របស់វៀតណាម ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ឈានមុខគេរបស់ពិភពលោក Travel + Leisure (សហរដ្ឋអាមេរិក) ដាក់បញ្ចូលក្នុងបញ្ជី "គោលដៅទេសចរណ៍ល្អបំផុតទាំង ៥០ សម្រាប់ធ្វើដំណើរទេសចរណ៍នៅឆ្នាំ ២០២៧"។ទីក្រុងហូជីមិញ (VIFC-HCMC) បានប្រកាសសមាជិកចំនួន ៧ នាក់​បន្ថែម​ទៀត ដែលត្រូវបានរំពឹងថា នឹងកៀងគរថវិកាប្រហែល ៥ ពាន់លានដុល្លារអាមេរិកសម្រាប់​ដំណាក់កាល ២០២៧-២០៣០ ដែលបង្កើន​ការព្យាករណ៍​ដើមទុនសរុបនៃឆ្នាំ ២០៣០ ឡើង​ដល់ ៧,៧ ពាន់លានដុល្លារអាមេរិក។

Top