គណៈប្រតិភូបានទៅសួរសុខទុក្ខ ជូនណោយ និងជូនពរឆ្នាំថ្មី ដល់កម្មាភិបាល យុទ្ធជន កងកម្លាំង និងប្រជាជននៅលើកោះ ភូគួក ថូ ជូ (Thổ Chu) ហនខោយ (Hòn Khoai) ណាម យូរ និងហ័ន ដុក (Hòn Đốc) ក្នុងរយៈពេលប្រមាណ ៦ ថ្ងៃ ជាមួយនឹងចម្ងាយជាង ៣៦៥ម៉ាយល៍សមុទ្រ (ស្មើនឹងជាង ៦៥០គីឡូម៉ែត្រ)។ លោកវរសេនីយ៍ឯក ម៉ៃ ដាំង យាញ់ អនុប្រធាន និងជាប្រធានសេនាធិការនៃបញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ៥ បានឲ្យដឹងថា៖
“សកម្មភាពទាំងនេះបង្ហាញពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់គណៈ កម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន អាជីវកម្ម និងប្រជាជននៃខេត្ត និងក្រុងនានា ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ នាំមកនូវការគាំទ្រទាំងស្មារតី និងសម្ភារៈដល់កម្មាភិបាល និងយុទ្ធជនទាំងអស់នៅក្នុងតំបន់សមុទ្រ និងកោះ។ តាមនោះ បង្កើតជាការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់កម្មាភិបាល យុទ្ធជន ប្រជាជន និងកងកម្លាំងដែលឈរជើងនៅតំបន់ភ្នំ និងកោះដាច់ស្រយាល ដើម្បីជំនះរាល់ការលំបាក និងខិតខំបំពេញភារកិច្ចរាល់ភារកិច្ចដែលត្រូវបានប្រគល់ជូន”។
ក្នុងឱកាសនេះ គណៈប្រតិភូមកពីមូលដ្ឋាននានានិងអាជីវកម្ម បានប្រគល់អំណោយដល់បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ និងស្ថាប័ន និងអង្គភាពក្រោមឱវាទរបស់ខ្លួន។ ក្រៅពីនោះ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី៥ បានបំផុសចលនាប្រឡងប្រណាំង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រឡងប្រណាំងផងដែរ៕






