• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចវៀតណាមលើកទី៥៖ “សេដ្ឋកិច្ចវៀតណាមឆ្នាំ២០២៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពសំខាន់ៗ ជំនះពុះពារលើបញ្ហាប្រឈម”

នាព្រឹកថ្ងៃទី ១៧ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម បានសម្របសម្រួលជាមួយរដ្ឋាភិបាលរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាមលើកទី ៥ ក្រោមប្រធានបទ “សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៣៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពដ៏សំខាន់ៗ ជំនះពុះ ពារលើបញ្ហាប្រឈម”។
  ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ kinhtetrunguong.vn)  

វេទិកានេះមានសិក្ខាសាលាចំនួន៤ ដឹកនាំដោយថ្នាក់ដឹកនាំគណៈកម្មាធិការមជ្ឈឹម ក្រសួង និងសាខា រៀបចំឡើងនាព្រឹកនេះ និងកិច្ចប្រជុំពេញអង្គ ដែលរៀបចំដោយនាយករដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម រួមទាំងតំណាងថ្នាក់ដឹកនាំរដ្ឋសភា។

នៅព្រឹកមិញនេះ ក្នុងសិក្ខាសាលា “ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារអចលនទ្រព្យប្រកបដោយតម្លាភាព ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចលឿន និងនិរន្តរភាព” តំណាងក្រសួង វិស័យ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ បានផ្តោតសំខាន់លើការវិភាគ  និងបញ្ជាក់ពីស្ថានភាព និងដំណោះស្រាយសម្រាប់វិស័យសំខាន់ៗ ទាំងពីរនេះ។ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Can Van Luc បានលើកឡើងថា៖ “ចាំបាច់ត្រូវពន្លឿនដំណើរការនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារ ជាពិសេសស្ថាប័នហិរញ្ញវត្ថុអន់ខ្សោយ ដើម្បីធានាបាននូវការបែងចែក និងការកៀរគរធនធានឱ្យកាន់តែមានប្រសិទ្ធភាព។ ការងារនេះក៏ធានាផងដែរនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រព័ន្ធហិរញ្ញវត្ថុ ជៀសវាងបាតុភូតនៃការប្រកួតប្រជែងមិនយុត្តិធម៌ដូចដែលបានកើតឡើងនាពេលកន្លងមក។ បញ្ហាមួយដែលចាំបាច់ត្រូវផ្តល់អាទិភាពក្នុងឆ្នាំ ២០២៣ គឺធានាសាច់ប្រាក់ងាយស្រួល ធានាសុវត្ថិភាពប្រព័ន្ធ និងដោះស្រាយតម្រូវការនៃមូលបត្របំណុលឥណប្រតិទាន  ជាពិសេសមូលបត្របំណុលសាជីវកម្មអចលនទ្រព្យ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top