ព័ត៌មាន
វេទិកាសហប្រតិបតិ្តការអាស៊ី-អឺរ៉ុប (ASEM) ឯកភាពជំរុញការអភិវឌ្ឍប្រកបដោយ បរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម
ទិដ្ឋភាពនៅកិច្ចប្រជុំ ASEM ស្ដីពីការអភិវឌ្ឍប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម នៅទីក្រុង Nha Trang (រូបថត៖ TTXVN)
នាថ្ងៃទី១៦និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កិច្ចប្រជុំ ASEM ស្ដីពី “ជំរុញការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម នៅទ្វីបអាស៊ីនិងអឺរ៉ុប” បានប្រព្រឹត្តទៅ នៅទីក្រុង Nha Trang ភាគកណ្ដាលវៀតណាម។
អង្គប្រជុំបានពិភាក្សាអំពី ប្រធានបទសំខាន់ជាច្រើនដូចជា ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នក្នុងបដិវត្តន៍ ឧស្សាហកម្ម៤.០ បទពិសោធន៍និងការពិតជាក់ស្ដែងនៃការអនុវត្តគោលដៅ “គ្មាន នរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ” បង្កើនតួនាទីនិងការចូលរួម របស់ភាគីទាក់ទិននានា ហើយជំរុញកិច្ចសហប្រតិបតិ្តការរវាងទ្វីបទាំងពីរលើ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ចសង្គម។ អង្គប្រជុំបានសង្កត់ធ្ងន់ ថា របៀបវារៈឆ្នាំ២០៣០ស្ដីពីការអភិវឌ្ឍដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុនោះ គឺក្របខ័ណ្ឌជាសកល ដែលរួមចំណែក ដោះស្រាយបញ្ហាសំខាន់ៗនៃការអភិវឌ្ឍ បង្កើតកម្លាំងចលករថ្មីសម្រាប់ការរៀប ចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការផ្ទេរប្រគល់រូបសណ្ឋានកំណើន ទៅ ជាសេដ្ឋកិច្ចបៃតង បញ្ចេញចោលឧស្ម័នតិច លើកកំពស់សមត្ថភាពខ្លួនទីពឹងខ្លួន របស់ប្រជាជន សហគមន៍និងបណ្ដាប្រទេស។
អង្គប្រជុំបានឯកភាពលើដំណោះស្រាយជាច្រើនសំដៅជំរុញកិច្ចសហប្រតិបតិ្តការក្នុង ASEM។ លេចធ្លោបំផុតគឺការជំរុញការរួមវិភាគទានរបស់ ASEM សម្រាប់កិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ កិច្ចព្រមព្រៀងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ តភ្ជាប់បណ្ដាគំនិតផ្ដួចផ្ដើម គម្រោងការណ៍ និងក្រុមសហប្រតិបតិ្តការឯកទេស ASEM ស្ដីពីការបង្កើនសិទ្ធិ របស់នារី ការកាត់បន្ថយភាពក្រីក្រ អប់រំ និងការអភិវឌ្ឍប្រភពធនធានមនុស្ស។
ថ្លែងបិទកិច្ចប្រជុំប្រធាន SOM ASEM វៀតណាម បានសង្កត់ធ្ងន់ថា រាល់ លទ្ធផលនៃកិច្ចប្រជុំលើកនេះ បានរួមចំណែកអនុវត្តន៍ទស្សនៈវិស័យរបស់ថ្នាក់ ដឹកនាំ ASEM ស្ដីពីការជំរុញការអភិវឌ្ឍប្រកបដោយបរិយាប័ន្នខាងសេដ្ឋកិច្ច សង្គម ជាមួយគោលដៅកាត់បន្ថយភាពក្រីក្រ ហើយកសាងអនាគតមួយប្រកប ដោយបរិយាប័ន្ននិងចីរភាពសម្រាប់មនុស្សគ្រប់រូប។
ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ កិច្ចប្រជុំបានឯកភាពអនុម័តលើរបាយ ការណ៍ដាក់ជូនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស ASEM លើកទី១៤នៅអេស្ប៉ាញនា ខែធ្នូឆ្នាំ២០១៩ និងកិច្ចប្រជុំកំពូល ASEM លើកទី១៣នៅកម្ពុជានាឆ្នាំ២០២០៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម