• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាវិនិយោគវៀតណាម-កាណាដា៖ ស្វែងរកនិងពង្រីកឱកាសសហប្រតិបត្តិការ

នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ស្ថានទូតវៀតណាមប្រចាំនៅកាណាដា សហការជាមួយក្រុម ប្រឹក្សាពាណិជ្ជកម្មកាណាដា - វៀតណាម និងក្រុមប្រឹក្សាធុរកិច្ចកាណាដា - អាស៊ាន បានរៀបចំវេទិកាវិនិយោគវៀតណាម - កាណាដា” តាមទម្រង់អនឡាញ ដោយទាក់ ទាញការចូលរួមរបស់ប្រតិភូប្រមាណ ២០០នាក់។
  បណ្ដាតំណាងចូលរួមពិភាក្សានៅវេទិកា។ (រូបថត៖ VNA)  

ថ្លែងនៅក្នុងវេទិកានេះ សមាជិកសភាជាន់ទាបលោកស្រី Laurie Scott ជំនួយការរដ្ឋសភារបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បង្កើតការងារធ្វើ និងអភិវឌ្ឍសេដ្ឋ កិច្ចសម្រាប់ខេត្ត Ontario បានបញ្ជាក់ថា Ontario មានបំណងចង់បន្តពង្រឹងទំនាក់ ទំនងជាមួយវៀតណាម - ដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ ២០១៥ មក។ វៀតណាម ជាមួយនឹង កំណើន GDP ដ៏ខ្លាំងក្លា និងការកើនឡើងនៃវណ្ណៈកណ្តាល បច្ចុប្បន្ននេះគឺជាទីផ្សារដ៏ សំខាន់សម្រាប់ខេត្ត Ontario ជាខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេស កាណាដា។ នៅពេលដែល Ontario កំពុងខិតខំធ្វើពិពិធកម្មប្រតិបត្តិការពាណិជ្ជកម្ម អន្តរជាតិរបស់ខ្លួន រដ្ឋបាល ខេត្តបានសំឡឹងមើលឃើញឱកាសពិតប្រាកដសម្រាប់សហ គ្រាសក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន-ទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។

នៅវេទិកានេះ តំណាងក្រុមហ៊ុនកាណាដា និងវៀតណាមដូចជា FPT Canada ក្រុមហ៊ុន Manulife Vietnam ក្រុមហ៊ុន Dan On Food Canada ជាដើម បានចែករំលែក អំពីយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារ បញ្ហាប្រឈម និងឱកាសនៅមូលដ្ឋាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top