• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាជាន់ខ្ពស់ប្រចាំឆ្នាំ២០២៣

សម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរ បៃតង បង្កើតការទម្លុះទម្លាយ បង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។
វេទិកាជាន់ខ្ពស់និងការតាំងពិព័រណ៍អន្តរជាតិអំពីឧស្សាហកម្ម ៤.០ ជាប្រចាំឆ្នាំបានទាក់ទាញការយកចិត្តទុកដាក់និងការចូលរួមពីប្រតិភូក្នុងស្រុកនិងអន្តរជាតិជាង ២.០០០ នាក់។ (រូបថត៖ baochinhphu.vn)

វេទិកាជាន់ខ្ពស់ប្រចាំឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង ហាណូយ។ នេះជាព័ត៌មានដែលគណៈកម្មាការសេដ្ឋកិច្ចមជ្ឈិមបានប្រកាសកាលពីថ្ងៃម្សិលមិញ។ សម័យប្រជុំពេញអង្គក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃស្អែក។ សិក្ខាសាលាឯកទេសចំនួន៤ ដែលថ្នាក់ដឹកនាំគណៈកម្មាធិការ ក្រសួង ស្ថាប័នមជ្ឈិមធ្វើជាសហប្រធាន នឹងត្រូវបាន រៀបចំឡើងនាព្រឹកថ្ងៃដដែល។

សម័យប្រជុំពេញអង្គ ក្រោមប្រធានបទ “ជំរុញការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរ បៃតង បង្កើតការទម្លុះទម្លាយ បង្រួញដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ផ្តោតលើរបាយការណ៍ស្នូល ចំនួន ៤ រួមមាន៖ សេចក្តីព្រាង ខ្លឹមសារសំខាន់ៗនៃកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល សម្រាប់អនុវត្តសេចក្តីសម្រេចចិត្តស្តីពី "ការបន្តជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្ម ប្រទេសជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥"; ជំរុញការផ្លាស់ប្ដូរឌីជីថលឱ្យ ក្លាយទៅជាវិធីសាស្ត្រថ្មី ដោយមានលក្ខណៈទម្លុះទម្លាយដើម្បីបង្រួញដំណើរការ ឧស្សាហូបនីយកម្ម និងទំនើបកម្មនៅវៀតណាម; ការផ្លាស់ប្តូរបៃតងនិងការចម្លង ឌីជីថលនៅអឺរ៉ុប និងវៀតណាម៖ ខ្លឹមសារគោលនយោបាយសម្រាប់ដំណើរការឧស្សា ហូបនីយកម្ម - ទំនើបកម្មរបស់វៀតណាម; កំណើនបៃតងនិងនវានុវត្តន៍៖ បញ្ហាប្រឈម ធំៗ និងដំណោះស្រាយ។

ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គ សិក្ខាសាលាថ្នាក់ខ្ពស់ដោយមានការ ចូលរួមពិភាក្សារបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន សហគ្រាសនិង អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ នឹងផ្តោតលើក្រុមខ្លឹមសារធំៗដូចជា៖ ការលុបចោល ឧបសគ្គនិងការជំពាក់ជំពិននានា ដើម្បីពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរ បៃតង និងការផ្លាស់ប្តូរកម្លាំងពលកម្មនៅវៀតណាម; ការចូលរួមរបស់អន្តរជាតិក្នុងការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរកម្លាំងពលកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top