• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-នេប៉ាល់ ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១៩ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានរៀបចំមហាសន្និបាតបង្កើតសមាគមមិត្តភាពវៀតណាម-នេប៉ាល់។
  មន្ត្រីក្រសួងមហាផ្ទៃ លោក Truong Hai Long ប្រគល់សេចក្តីសម្រេចបង្កើតសមាគមមិត្តភាពវៀតណាម - នេប៉ាល់ជូនប្រធានគណៈកម្មាធិការចលនាការបង្កើតសមាគម លោក Tran Anh Tuan (រូបថត៖ An Dang/TTXVN)  

នៅក្នុងមហាសន្និបាត អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Truong Hai Long បានប្រគល់ជូនលោក Tran Anh Tuan សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីមហាផ្ទៃ ស្តីពីការអនុញ្ញាតឱ្យបង្កើតសមាគមមិត្តភាពវៀតណាម-នេប៉ាល់។ សមាគមនឹងដំណើរការដោយឈរលើគោលការណ៍ជាអង្គការសង្គមរបស់ប្រជាពលរដ្ឋ និងអង្គការនានាដែលវៀតណាមចាប់អារម្មណ៍ ឬទាក់ទិននឹងសកម្មភាពក្នុងវិស័យការទូតរវាងប្រជាជននិងប្រជាជនជាមួយនេប៉ាល់ ដើម្បីរៀបចំសកម្មភាពការទូតរវាងប្រជាជននិងប្រជាជនវៀតណាម -នេប៉ាល់ប្រកបដោយប្រសិទ្ធភាព។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាព វៀតណាម - នេប៉ាល់អាណត្តិទី១ (២០២២-២០២៧) រួមមានសមាជិកចំនួន ២៦ រូប ដឹកនាំដោយលោក Tran Anh Tuan អតីតអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការចលនាបង្កើតសមាគមមិត្តភាព-នេប៉ាល់ជាប្រធានសមាគម។

ថ្លែងមតិនៅទីនេះ ប្រធានសមាគម លោក Tran Anh Tuan បានអះអាងថា សមាគមនឹងបំពេញឲ្យបានល្អក្នុងនាមជាទីប្រឹក្សា និងជាកម្លាំងស្នូលក្នុងការអនុវត្តសកម្មភាពប្រកបដោយទិដ្ឋភាពចម្រុះ ជាក់ស្តែង សមស្រប និងមានប្រសិទ្ធភាព រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាមនិងនេប៉ាល់; ដើរតួនាទីជាស្ពានជំរុញសកម្មភាពសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ... រវាងវៀតណាម និងនេប៉ាល់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

លោកនាយករដ្ឋមន្ត្រី៖ ត្រូវផ្តោតលើការកសាង និងបំពេញរាល់សេចក្តីស្នើតាក់តែងច្បាប់ដាក់ជូនរដ្ឋសភា

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាល ប្រធានបទស្តីពីការកសាង និងការតាក់តែងច្បាប់ក្នុងខែមីនា ឆ្នាំ២០២៣។

Top