• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងរុស្ស៊ីបង្កើនទំនាក់ទំនងលើវិស័យផ្សព្វផ្សាយ

ចូលរួមក្នុងកិច្ចប្រជុំខាងភាគី TASS មានអគ្គនាយក Sergei Mikhailov អគ្គនាយករងទីមួយ Mikhail Gusman និពន្ធនាយករងទី១ Marat Abulkhatin និងមន្ត្រីពាក់ព័ន្ធ។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ថតរូបជាមួយក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារសារព័ត៌មាន TASS (រូបថត៖ Quang Vinh/TTXVN)

នាថ្ងៃទី ១ មិថុនា នៅទីស្នាក់ការរបស់ទីភ្នាក់ងារសារព័ត៌មាន TASS ប្រចាំទីក្រុងមូស្គូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Dang Minh Khoi បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ ចូលរួមក្នុងកិច្ចប្រជុំខាងភាគី TASS មានអគ្គនាយក Sergei Mikhailov អគ្គនាយករងទីមួយ Mikhail Gusman និពន្ធនាយករងទី១ Marat Abulkhatin និងមន្ត្រីពាក់ព័ន្ធ។

អគ្គនាយក Sergei Mikhailov បានអះអាងថា TASS មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវៀតណាម TASS មានវត្តមាននៅវៀតណាមតាំងពីឆ្នាំ ១៩៦៤ ហើយមានវត្តមានជាបន្តបន្ទាប់នៅវៀតណាមតាំងពីពេលនោះមក។ TASS មានទំនាក់ទំនងជិតស្និទ្ធអស់រយៈពេលជាច្រើនឆ្នាំជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម ភាគីទាំងពីរបានបង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការដ៏ធំមួយមុនពេលជំងឺរាត ត្បាតនៃជំងឺកូវីដ-១៩ ហើយកំពុងស្វែងរកមធ្យោបាយដើម្បីស្ដារកម្មវិធីនេះឡើងវិញ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតលោក Dang Minh Khoi បានឲ្យដឹងថា លោកមានបំណងចង់ឲ្យ TASS និងទីភ្នាក់ងារសារព័ត៌មានវៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ; ទន្ទឹមនឹងនោះ TASS អាចជួយបណ្តុះបណ្តាលអ្នកសារព័ត៌មាន។ លោកឯកអគ្គរដ្ឋទូតមានបំណងថា TASS នឹងបន្តផ្សព្វផ្សាយព័ត៌មានបន្ថែមទៀតអំពីវៀតណាម ក៏ដូចជាទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top