• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងម៉ាឡេស៊ី សម្របសម្រួលដោះស្រាយបញ្ហានេសាទខុសច្បាប់ IUU

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបប្រជុំការងារជាមួយលោកស្រី Adina Kamarudin ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ ក្រសួងការបរទេសម៉ាឡេស៊ី និងលោក Nushirwan Zainal Abidin ប្រធាននាយកដ្ឋាននិងជាប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang និងលោក Nushirwan Zainal Abidin ប្រធាននាយកដ្ឋាននិងជាប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។ រូបថត៖ Bui Hoan - TTXVN/ម៉ាឡេស៊ី

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឲ្យឆាប់សម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការអប់រំ ហើយបង្កើនកិច្ចសហប្រតិបត្តិការសមុទ្រ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោកស្រី Adina Kamarudin ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ ក្រសួងការបរទេសម៉ាឡេស៊ី ។ រូបថត៖ Bui Hoan - TTXVN/ម៉ាឡេស៊ី

ភាគីទាំងពីរក៏បានឯកភាពបន្តសហការគ្នាដើម្បីដោះស្រាយបញ្ហានេសាទខុសច្បាប់ (IUU)។ អនុរដ្ឋមន្ត្រី Dang Hoang Giang បានចែករំលែកពីវឌ្ឍនភាព និងលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ រួមទាំងការសុក្រឹត្យក្របខ័ណ្ឌច្បាប់ ការគ្រប់គ្រងយ៉ាងម៉ឺងមាត់នូវសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ ការតាមដានប្រភពដើមជលផល បង្កើនកម្លាំងយាមល្បាតនិងត្រួតពិនិត្យតាមសមុទ្រ និងការដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពាន រួមទាំងការប្ដឹងតុលាការនូវករណីរំលោភបំពានធ្ងន់ធ្ងរជាច្រើន។ អនុរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU និងការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។ ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ការផ្លាស់ប្តូរនិងផ្តល់ព័ត៌មានអំពីករណីទូកនេសាទនិងអ្នកនេសាទរំលោភលើបទប្បញ្ញត្តិរវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលការដោះស្រាយ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top