• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងឱកាសនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ បានឲ្យដឹងថា នាពេលកន្លងទៅ បក្ស និងរដ្ឋបានចេញផ្សាយគោលនយោបាយសំខាន់ៗជាច្រើនសំដៅបង្កើនតួនាទីនៃការទូត ពហុភាគី ដែលបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្តីសម្រេចខិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិរហូតដល់ឆ្នាំ២០៣០។

 

សេចក្តីសម្រេចចិត្តសង្កត់ធ្ងន់ថា វៀតណាមត្រូវម្ចាស់ការ ចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី រួមចំណែកជាក់ស្តែងដល់សន្តិភាពនិងការអភិវឌ្ឍរួម ហើយទន្ទឹមនឹងនោះ បម្រើដោយផ្ទាល់ដល់បុព្វហេតុកសាង និងការពារមាតុភូមិ។

ឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំទីក្រុងហ្សឺណែវ។ រូបថត៖ Anh Hien/TTXVN

សមិទ្ធផលរបស់វៀតណាមក្នុងវិស័យការទូតពហុភាគី ដូចជា៖ ទទួលបានការជឿទុកចិត្តពីអន្តរជាតិនៅក្នុងវេទិកាសន្តិសុខរបស់អ.ស.ប; កាន់តំណែងជាសមាជិកមិនអចិន្ត្រៃយ៍ពីរដងនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ចំនួន ២លើក និងរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព; កាន់តំណែងជាប្រធានក្រុមប្រឹក្សាពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)លើកទី១១; ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប ចំនួន៣ដង និងការសន្យាសម្រេចបានការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០... សុទ្ធតែបង្ហាញពីការសន្យាយ៉ាងជ្រាលជ្រៅរបស់វៀតណាមចំពោះសមាហរណកម្មអន្តរជាតិនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ លទ្ធផលនីមួយៗនៅក្នុងសសរស្តម្ភនៃសន្តិសុខ-នយោបាយ សិទ្ធិមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ច សុទ្ធតែរួមចំណែកបញ្ជាក់ពីរូបភាពនៃប្រទេសវៀតណាមដ៏ម្ចាស់ការ មានការទទួលខុសត្រូវ ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ និងប្តេជ្ញាការពារផលប្រយោជន៍ជាតិ ទន្ទឹមនឹងនោះក៏បានខិតខំចូលរួមចំណែកដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕


តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។

Top