ព័ត៌មាន មន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi ប្តេជ្ញាក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់ 23/12/2025 ខេត្តក្វាងនិញទើបបានបើកការដ្ឋានសាងសង់គម្រោងពង្រីក និងកែលម្អមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យសុខាភិបាលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ សំដៅនាំខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ក្នុងនោះសុខាភិបាលដើរតួនាទីជាមូលដ្ឋានគ្រឹះ។ គណប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ រូបថត៖ baoquangninh.vnគម្រោងនេះមានការវិនិយោគសរុបជិត ១.៣០០ ពាន់លានដុងពីថវិការដ្ឋ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។ ចំណុចស្នូលនៃគម្រោងនេះគឺវិនិយោគលើការសាងសង់អគារពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកគ្រែប្រហែល ៦៨០ រួមជាមួយនឹងប្រព័ន្ធនៃនាយកដ្ឋានឯកទេស និងស៊ីជម្រៅ ដែលបំពេញតម្រូវការពិនិត្យនិងព្យាបាលសុខភាពមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។រូបភាពនៃគម្រោងពង្រីកមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ រូបថត៖ baoquangninh.vnនៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសមត្ថភាពពិនិត្យ និងព្យាបាលសុខភាពរបស់ខេត្ត។ រួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់មជ្ឈិម; បើកចេញឱកាសសម្រាប់ប្រជាជននៅក្នុងខេត្ត និងតំបន់ ទទួលបានសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅហ្នឹងមូលដ្ឋាន៕ តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្តក្វាងនិញទើបបានបើកការដ្ឋានសាងសង់គម្រោងពង្រីក និងកែលម្អមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់វិស័យសុខាភិបាលរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ សំដៅនាំខេត្តក្វាងនិញក្លាយជាមជ្ឈមណ្ឌលសេវាកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសទាំងមូល ក្នុងនោះសុខាភិបាលដើរតួនាទីជាមូលដ្ឋានគ្រឹះ។ គណប្រតិភូធ្វើពិធីបើកការដ្ឋានសាងសង់គម្រោងនេះ។ រូបថត៖ baoquangninh.vnគម្រោងនេះមានការវិនិយោគសរុបជិត ១.៣០០ ពាន់លានដុងពីថវិការដ្ឋ ដោយអនុវត្តចាប់ពីឆ្នាំ ២០២៥ ដល់ ២០២៩។ ចំណុចស្នូលនៃគម្រោងនេះគឺវិនិយោគលើការសាងសង់អគារពិនិត្យ ព្យាបាល និងថែទាំសុខភាព ដែលមានផ្ទៃក្រឡាសរុបជាង ៦០.០០០ ម៉ែត្រការ៉េ មានសមត្ថភាពផ្ទុកគ្រែប្រហែល ៦៨០ រួមជាមួយនឹងប្រព័ន្ធនៃនាយកដ្ឋានឯកទេស និងស៊ីជម្រៅ ដែលបំពេញតម្រូវការពិនិត្យនិងព្យាបាលសុខភាពមានគុណភាពខ្ពស់នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។រូបភាពនៃគម្រោងពង្រីកមន្ទីរពេទ្យវៀតណាម-ស៊ុយអែត Uong Bi។ រូបថត៖ baoquangninh.vnនៅពេលបញ្ចប់ការសាងសង់ គម្រោងនេះនឹងបង្កើតការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងសមត្ថភាពពិនិត្យ និងព្យាបាលសុខភាពរបស់ខេត្ត។ រួមចំណែកកាត់បន្ថយបន្ទុកលើមន្ទីរពេទ្យថ្នាក់មជ្ឈិម; បើកចេញឱកាសសម្រាប់ប្រជាជននៅក្នុងខេត្ត និងតំបន់ ទទួលបានសេវាវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅហ្នឹងមូលដ្ឋាន៕
អត្ថបទផ្សេងទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើគម្រោងផ្លូវដែកសំខាន់ៗ23/12/2025ព័ត៌មាននៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស៖ វៀតណាមបន្តបង្កើនប្រសិទ្ធភាពក្នុងការចូលរួមយន្តការពហុភាគី 23/12/2025ព័ត៌មានបន្តជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកព័ត៌មាននិងផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU របស់វៀតណាម23/12/2025ព័ត៌មានវៀតណាម និងម៉ាឡេស៊ី សម្របសម្រួលដោះស្រាយបញ្ហានេសាទខុសច្បាប់ IUU23/12/2025ព័ត៌មានវៀតណាមត្រៀមខ្លួនសហការជាមួយអាស៊ានដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាពឡើងវិញ23/12/2025ព័ត៌មានបិទសន្និសីទលើកទី១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣23/12/2025ព័ត៌មានបើកការតាំងពិព័រណ៍ “បេតិកភណ្ឌវប្បធម៌វៀតណាម - ភាពរស់រវើកពីប្រពៃណីដល់សម័យទំនើប”23/12/2025ព័ត៌មាន អត្ថបទផ្សេងទៀត