• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បិទសន្និសីទលើកទី១៥ នៃគណៈកម្មាធិការមជ្ឈិម​បក្សនីតិកាលទី ១៣

អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមបានវាយតម្លៃថា៖ រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) ក្នុងនោះ រួមទាំងការរួមវិភាគទានដ៏លេចធ្លោនៃមហាសន្និបាតលើកទី១៣ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងដោយឥតឈប់ឈរនិងម៉ឺងម៉ាត់ ជាលទ្ធផលច្បាស់លាស់នៃស្មារតីជាតិនិងឆន្ទៈរបស់បក្ស រដ្ឋ និងប្រជាជន។

អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងសុន្ទរកថាបិទសន្និសីទលើកទី១៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣។ រូបថត៖ VNA

ក្រោយរយៈពេល២ថ្ងៃធ្វើការ (ថ្ងៃទី២២-២៣ ខែធ្នូ) នៅព្រឹកថ្ងៃទី២៣ ខែធ្នូ សន្និសីទលើកទី ១៥ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ បានបិទបញ្ចប់នៅទីក្រុងហាណូយ។ នៅក្នុងសុន្ទរកថាបិទ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា គណៈកម្មាធិការមជ្ឈិមបានវាយតម្លៃថា៖ រយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) ក្នុងនោះ រួមទាំងការរួមវិភាគទានដ៏លេចធ្លោនៃមហាសន្និបាតលើកទី១៣ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងដោយឥតឈប់ឈរនិងម៉ឺងម៉ាត់ ជាលទ្ធផលច្បាស់លាស់នៃស្មារតីជាតិនិងឆន្ទៈរបស់បក្ស រដ្ឋ និងប្រជាជន។ គណៈកម្មាធិការមជ្ឈិមបានកំណត់ថា នៅក្នុងដំណាក់កាលបដិវត្តន៍ថ្មី ចាំបាច់ត្រូវផ្តោតលើការអនុវត្តរបក់គំហើញយុទ្ធសាស្ត្រចំនួនបី នោះគឺ៖

ទិដ្ឋភាពរួមនៃការបិទសន្និសីទលើកទី១៥ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣។ រូបថត៖ VNA

“របក់គំហើញយ៉ាងខ្លាំងក្លាក្នុងស្ថាប័នអភិវឌ្ឍន៍; ជំរុញវិមជ្ឈការ វិសហមជ្ឈការ; ជំរុញរបក់គំហើញក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍សមត្ថភាពផលិតកម្មថ្មី គំរូនិងវិធីសាស្រ្តផលិតកម្មអាជីវកម្មថ្មី។ ផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធ លើកកម្ពស់គុណភាពធនធានមនុស្ស; អភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាពខ្ពស់ មានជំនាញខ្ពស់ លើកតម្កើងទេពកោសល្យ; កែទម្រង់យ៉ាងខ្លាំងលើការងារកម្មាភិបាល លើកទឹកចិត្ត និងការពារកម្មាភិបាលដែលមានភាពស្វាហាប់ និងច្នៃប្រឌិត ដែលហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងហ៊ានលះបង់ដើម្បីផលប្រយោជន៍រួម។ បន្តកែលម្អយ៉ាងទូលំទូលាយ និងរបក់គំហើញយ៉ាងខ្លាំងក្លា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធថាមពល”។

គណៈកម្មាធិការមជ្ឈិមបក្សបានអនុម័តលើរបាយការណ៍ស្តីពីការងារបុគ្គលិក ដើម្បីដាក់ជូនមហាសន្និបាតលើកទី១៤ របស់បក្ស និងបានបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបុគ្គលិកដែលត្រូវបានតែងតាំងឱ្យចូលរួមគណៈកម្មាធិការមជ្ឈិមលើកទី១៤ ការិយាល័យនយោបាយ លេខាធិការដ្ឋាន ថ្នាក់ដឹកនាំសំខាន់ៗរបស់បក្ស និងរដ្ឋសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ ដាក់ជូនមហាសន្និបាតលើកទី១៤ ដើម្បីពិចារណា សម្រេចចិត្ត និងបោះឆ្នោតស្របតាមធម្មនុញ្ញ និងបទប្បញ្ញត្តិរបស់បក្ស។ អគ្គលេខាបក្ស លោក តូ ឡឹមបានស្នើរថា៖  “ខ្ញុំសូមស្នើឱ្យសមាជិកគណៈកម្មាធិការមជ្ឈិម និងបក្ខជនទាំងអស់ បន្តពង្រីកស្មារតីនិងទំនួលខុសត្រូវរបស់បក្ខជន អនុវត្តយ៉ាងម៉ឺងម៉ាត់ និងដឹកនាំការអនុវត្តឲ្យបានល្អនូវសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី១៥ របស់គណៈកម្មាធិការមជ្ឈិម; បំពេញល្អនូវការងារប្រចាំ និងប្រញាប់ប្រញាលអនុវត្តភារកិច្ចដែលនៅសេសសល់ក្នុងការរៀបចំមហាសន្និបាតទី ១៤ របស់បក្ស ប្រកបដោយជោគជ័យ ស្រប់តាមកម្មវិធីនិងផែនការដែលបានដាក់ចេញ។ តាងនាមសមមិត្តដែលត្រូវបានតែងតាំងឲ្យចូលរួមគណៈកម្មាធិការមជ្ឈិម និងមុខតំណែងអ្នកដឹកនាំសម្រាប់អាណត្តិបន្ទាប់ សម្រាប់មហាសន្និបាតលើកទី១៤ ពិចារណានិងសម្រេចចិត្ត យើងសូមថ្លែងអំណរគុណដល់សមាជិកគណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដែលបានជឿទុកចិត្តក្នុងការចាត់តាំងភារកិច្ចនេះមកយើង។ យើងខ្ញុំនឹងបន្តសាមគ្គីភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញតាមការជឿទុកចិត្តរបស់បក្ស និងប្រជាជន”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលប្រជុំពិភាក្សាលើ​គម្រោងផ្លូវដែកសំខាន់ៗ

នៅរសៀលថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័ន ទីក្រុងហាណូយ និងទីក្រុងហូជីមិញ ដើម្បីពិភាក្សា និងផ្តល់មតិកែលម្អលើគម្រោងផ្លូវដែក រួមមាន៖ គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង; ខ្សែរថភ្លើងឡាវកាយ-ហាណូយ-ហៃផុង និងបណ្តាខ្សែរថភ្លើងក្រុង។

Top